
លោក កែវ ពុទ្ធរស្មី (ឆ្វេង), លោក យូ ហុកគ្រី (កណ្ដាល)។
ក្រុមមន្រ្តីនៃគណបក្សរាជានិយមចំនួនពីរនៃប្រទេសកម្ពុជានៅថ្ងៃចន្ទនេះ បានសម្រេចព្រម
ព្រៀងគ្នាចុះហត្ថលេខាលើពិធីសារចងសម្ព័ន្ធភាពរវាងគ្នា ដែលនឹងនាំទៅរកការច្របាច់ បញ្ចូល
គ្នាដោយបង្កើតជាគណបក្សរាជានិយមថ្មីមួយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជន
កម្ពុជា ដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៧៩មកនោះ។ ជាបន្តសូមស្តាប់របាយការណ៍របស់
លោក សយ សុភា ពីរាជធានីភ្នំពេញ។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បានថ្លែងថា ពិធីចុះហត្ថលេខានេះ ជា
គោលដៅចុងក្រោយនៃសម្ព័ន្ធភាពនេះ គឺបង្រួបបង្រួមគណបក្សទាំងពីរឱ្យត្រលប់ទៅជា
គណបក្សតែមួយដូចដើមឡើងវិញនាពេលអនាគតដ៏ខ្លី ដើម្បីការប្រកួតប្រជែងមួយប្រកប
ដោយថាមពល។
ថ្លែងទៅកាន់ពិធីចុះហត្ថលេខា ដែលមានការចូលរួមយ៉ាងច្រើនកុះករពីរអ្នកកាសែតជាតិ
និង អន្តរជាតិលោក កែវ រស្មី បានថ្លែងទៀតថា គោលបំណងចំបងនៃការបង្រួបបង្រួមចូល
គ្នានេះ ដើម្បីពង្រឹងកម្លាំងរក្សាឱ្យបានគង់វង្សនូវអត្តសញ្ញាណនយោបាយដែលជាដៃស្នាម
ប្រហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ។
(សំឡេងលោក កែវ ពុទ្ធរស្មី)
ព្រមជាមួយគ្នានេះ លោក ឈឹម សៀកឡេង ប្រធានគណបក្សជាតិនិយមអតីតគណបក្ស
នរោត្តមរណឫទ្ធិ ក៏បានថ្លែងផងដែរថា ការចងសម្ព័ន្ធភាពនៅពេលនេះ គឺជាការជីកកប់
ចោលនូវបទពិសោធន៍ដ៏ជូរចត់ធ្លាប់មានជាមួយគ្នានាអតីតកាល ហើយដឹកដៃគ្នាឆ្ពោះទៅ
រកអនាគតថ្មីមួយដែលមានការសាមគ្គីគ្នាជាធ្លុង។
(សំឡេងលោក ឈឹម សៀកឡេង)
បន្ថែមលើសពីនេះ អគ្គលេខាធិការគណបក្សជាតិនិយម លោក យូ ហុកគ្រី បានដកស្រង់សម្តី
បន្ទូលសម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ដោយបានថ្លែងការអបអរសាទរចំពោះការបង្រួបបង្រួម
នេះ សង្ឃឹមថា បទពិសោធន៍ដ៏គ្រោតនឹងមិនវិលវិញតាមលងសម្ព័ន្ធភាពនេះទៀតឡើយ។
(សំឡេងលោក យូ ហុកគ្រី)
គួររម្លឹកថា ពិធីសារនេះ មានឧបសម្ព័ន្ធគោលការណ៍ណែនាំសម្រាប់អនុវត្តពិធីសារស្តីពីសម្ព័ន្ធភាព
ខាងលើដែលមាន៦ជំពូក និង៣២មាត្រា៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)
No comments:
Post a Comment