ឯកអគ្គរដ្ឋទូតភូមាប្រចាំនៅប្រទេសសិង្ហបុរីនិយាយថា ការចោទប្រកាន់សាជាថ្មីម្តងទៀតដែលថា ប្រទេសរបស់លោកមានកម្មវិធី អាវុធនុយក្លេអ៊ែរ ដោយសម្ងាត់នោះ ជារឿងមិនពិតទេ។
ការបដិសេធរបស់លោកឯកអគ្គរដ្ឋទូតភូមារូបនេះបានធ្វើឡើងនៅស្របពេលដែលក្រុមអ្នកឃ្លាំមើលការផលិតអាវុធនុយក្លេអ៊ែរ របស់អង្គការសហ ប្រជាជាតិ ដែលហៅ ថាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ឬ IAEA និយាយថា ខ្លួនកំពុងតែពិនិត្យមើលលើរបាយការណ៍មួយដែលអះអាងថា ប្រទេសភូមាកំពុងតែមានបំណងចង់ផលិតអាវុធនុយក្លេអ៊ែរ។
ដោយសារតែមានការសង្ស័យទៅលើប្រទេសភូមាថាមានរោងចក្រនុយក្លេអ៊ែរកាលពីឆ្នាំមុនដែលប្រទេសនេះមិនបានធ្វើការអះអាង ឬក៏បដិសេធ អ្វីឡើយ។
ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមសម្លេងប្រជាធិបតេយ្យភូមាមួយដែលមានមូលដ្ឋាននៅប្រទេសណ័រវេ បានចេញផ្សាយនូវរបាយការណ៍ស៊ើបអង្កេត រយៈពេល៥ឆ្នាំរបស់ខ្លួនដែលអះអាងថាប្រទេសភូមាកំពុងតែស្វែងរកការអភិវឌ្ឍ កម្មវិធីអាវុធនុយក្លេអ៊ែរ ដោយមានគោលបំណងផលិតគ្រាប់ បែកបរមាណូ។
ក្រុមប្រឆាំងនឹងរដ្ឋាភិបាលដែលត្រូវនិរទេសចេញពីប្រទេសភូមាមួយនេះនិយាយថាខណៈ ដែលប្រទេសភូមាត្រូវការពេលវេលាយូរអង្វែង ទៀតក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះប្រទេសនេះបានបោះជំហានដ៏អស្ចារ្យ ដើម្បីទិញបចេ្ចកវិទ្យា និង អ្នកជំនាញការដើម្បីផលិតអាវុធនុយក្លេអ៊ែរនេះ។
ប្រទេសភូមាគឺជាសមាជិកម្នាក់នៃសន្ធិសញ្ញាមិនធ្វើឲ្យសាយភាយអាវុធនុយក្លេអ៊ែរ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)
No comments:
Post a Comment