ជនជាតិដើមភាគតិចដែលរស់នៅតាមដងទន្លេសេសាន ស្រែពក និងសេកុងក្នុងខេត្តរតន គិរីបានទទូចឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងអភិវឌ្ឍន៍ វារីអគ្គិសនីនៅលើដងទន្លេទាំងនេះ ដើម្បីបញ្ជៀស ផលប៉ះពាល់ទៅលើការរស់នៅរបស់ពួកគេ។
ប៉ុន្តែប្រសិនបើរដ្ឋាភិបាលពិតជាត្រូវសាងសង់ទំនប់វារីអគ្គិសនីដោយមិនអាចឈប់បានមែន នោះ ប្រជាសហគមន៍ជនជាតិដើមភាគតិចទាំងនោះ បានទាមទារឱ្យរដ្ឋាភិបាលគិតគូរអំពីសំណងសមស្របសម្រាប់ពួកគេជាមុនសិន។ តើសំណងបែបណាដែលអ្នកភូមិជនជាតិដើមភាគតិចទាំងនោះ ចង់បាន? តើអាជ្ញាធរដោះស្រាយយ៉ាងណាចំពោះការទទូចរបស់ពួកគាត់នោះ?
នៅក្នុងនាទីកម្រងសង្គមរបស់យើងនៅថ្ងៃនេះ កញ្ញា ហេង ពិសី សូមជម្រាបជូនពិស្តារអំពីការទាមទារសំណងរបស់ជនជាតិដើមភាគតិចនៅក្នុងខេត្ត រតនគីរីនោះដូចតទៅ។
—
រយៈពេល៖ ១១នាទី ៥វិនាទី
វាគ្មិន៖ លោក ហួន កាលឹប អ្នកភូមិជនជាតិព្រៅ ក្នុងស្រុកតាវែង ខេត្តរតនគិរី, អ្នកស្រី ម៉ឺង ញក ចាស់ទុំតំណាងជនជាតិដើមក្នុងស្រុកតាវែង, លោក ត្រាំង ថាំ ជនបង្គោលស្រុកតាវែង, លោក ញ៉ង ប៊ុនចាន់ សមាជិកក្រុមប្រឹក្សាស្រុកតាវែង, លោក មៀច មាន អ្នកសម្របសម្រួលអង្គការបណ្តាញ ការពារទន្លេ សេសាន ស្រែពក និងសេកុង, លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគិរី។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)
No comments:
Post a Comment