Tuesday, June 8, 2010

វិធីសាស្ដ្រ​ដែល​ធ្វើ​ឱ្យ​មាន​អាយុ​វែង​និង​សុខភាព​ល្អ

ការ​មាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​ទស្សនៈ​ល្អ​ៗ​នៅ​ក្នុង​ខ្លួន គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យមាន​អាយុ​វែង ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ដ្រ​មួយ​ចំនួន​ដែល​ជួយ​ឱ្យ​មនុស្ស​មានអាយុ​វែងៈ
-​ការ​សំរាក​លំហែកាយៈ ក្នុង​មួយ​ថ្ងៃលោក​អ្នក​អាច​រក​ពេលទំនេរ​ពី​១០-១៥​នាទីអង្គុយ​ឱ្យ​ស្ងប់ស្ងៀម ហើយ​គួរ​ចូល​ដំណេកតាំងពី​ក្បាល​ព្រលប់ និង​គេង​ឱ្យ​លក់​ក្នុង​មួយយប់​៧​ម៉ោង ។
-​មិន​គួរ​បរិភោគ​ឱ្យ​ឆ្អែត​ហួស​កំរិតកំណត់ៈ ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​ម្ហូប​អាហារ បង្អែម រួម​ទាំង​មុខម្ហូប​មាន​ជាតិ​ខ្លាញ់ និង​ផ្ដល់​ថាមពល​ខ្ពស់ ។
-​ហាត់ប្រាណ​ដោយ​ការ​ដើ​រៈ លោក​អ្នកត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ ប៉ុន្ដែ​បើ​មាន​អាយុ​កាន់តែ​ច្រើនត្រូវ​ហាត់ប្រាណ​ឱ្យ​បាន​សម​ស្រប​តាម​រាងកាយ​ដូច​ជា​ការ​អង្គុយ​តាំងសមាធិ និងយោគៈ​ជាដើម ។
-​ចៀសវាង​ការ​ជក់បារី និង​ពិសា​គ្រឿងស្រវឹងៈ ការ​ជក់បារី និង​ទទួលទាន​គ្រឿងស្រវឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ ។
-​ការ​គ្រប់គ្រង​ទំងន់ៈ ការ​មាន​ទំងន់​ធ្ងន់ និង​បង្កើន​នូវ​ភាព​ប្រថុយប្រថាន​ដល់​សុខភាព ដូច​ជា​កើត​ជំងឺ​បេះដូង លើសឈាម និង មហារីក​នៅ​តាម​អវយវៈ​ផ្សេង​ៗ​នៅ​លើ​រាងកាយ ។
-​កាត់​បន្ថយ​ភាព​តានតឹងៈ ការ​មានសភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍អាច​ធ្វើ​ឱ្យ មនុស្ស​មាន​អារម្មណ៍​ឆេវឆាវ និង​កើត​មានអំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ ។
-​មានគំនិត​ក្នុង​ទស្សនៈ​វិជ្ជមានៈ គំនិតបែប​នេះ ស័ក្ដិសម​នឹង​អារម្មណ៍​ដែល​មានសភាព​ស្រស់ថ្លា និង​សំលឹង​សង្គម​ក្នុង​ទស្សនៈល្អ ។
មាន​សទ្ធា​ជ្រះថ្លាៈ ប្រសិនបើ​លោក​អ្នកមាន​កំលាំងចិត្ដ​ជ្រះថ្លា​និង​ក្លាហាន គឺ​អាចយកឈ្នះ​លើ​ឧបសគ្គ​ផ្សេង​ៗ​បាន ។
-​ត្រូវ​ចេះ​សើច​កំសាន្ដៈ ការ​មាន​អារម្មណ៍សើច​កំសាន្ដ​ក្នុង​មួយ​ថ្ងៃ​បន្ដិចបន្ដួច អាច​ធ្វើឱ្យ​សាច់ដុំ​មាន​សភាព​ធូរស្បើយ និង​មានសមភាព​នៃ​សេចក្ដីសុខ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment