ខេត្ដកំពត ៖ រោងសិប្បកម្មកែច្នៃឈើរាប់សិបកន្លែងនៅក្រុងកំពត ត្រូវបានគេដឹងថា លួចដឹកឈើចូលរាល់យប់ ហើយពុំមានមន្ដ្រីណាអះអាងពីការនាំឈើចូលរោងសិប្បកម្មនោះឡើយ ។ ប៉ុន្ដែបើតាមប្រភពនានាថា រោងសិប្បកម្មកែច្នៃឈើនីមួយៗនៅមានឈើប្រភេទក្ដារបន្ទះគ្រញូង និងឈើដុំត្រូវបានគេនាំចូលពេលយប់ដូចជា រោងសិប្បកម្មនៅភូមិ ត្រញំងធំ ឃុំត្រញំងធំ ស្រុកទឹកឈូជាប់នឹង ក្រុងកំពត ដែលធ្វើការកែច្នៃលាក់បាំងនៅ ក្រោយផ្ទះ ដោយមានឈើគ្រប់ប្រភេទទៀតផង ។ រីឯរោងសិប្បកម្មជាច្រើនទៀត ដូចជានៅខាងលិចទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ និងរោងសិប្បកម្មស្ថិតនៅផ្លូវចុះទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើ មានស្អេកស្កះធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅមិនទាន់ ឃើញអាជ្ញាធរ ឬសមត្ថកិច្ចជំនាញចុះទៅពិនិត្យនៅឡើយទេ។លោកជួន សារា នាយផ្នែករដ្ឋបាលព្រៃឈើខេត្ដកំពត-កែប បានមានប្រសាសន៍ថា ចំនួនរោងសិប្បកម្មយើងបានដឹងហើយ ហើយយើងក៏បានបញ្ជូនចំនួនរោងសិប្បកម្ម នោះទៅសាលាដំបូងខេត្ដដែរ ប៉ុន្ដែមិនទាន់ដឹងជាផ្លូវការថា ឱ្យឈប់ ឬក៏យ៉ាងណានោះទេ។ មន្ដ្រីប៉ូលិសសេដ្ឋកិច្ចមួយរូបបាននិយាយអះអាងកាលពីថ្ងៃចន្ទ សបា្ដហ៍នេះថា រោងសិប្បកម្មកែច្នៃឈើពិតជាកើតមានច្រើននៅក្នុងក្រុងកំពត តែត្រង់ថាមេព្រៃចាត់ការ ឬ មិនចាត់ការវាជារឿងរបស់មេព្រៃ ។ មន្ដ្រី ប៉ូលិសសេដ្ឋកិច្ចដដែលនិយាយថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមន្ដ្រីរដ្ឋបាលព្រៃឈើពិនិត្យឱ្យបាន ត្រឹមត្រូវចំពោះមន្ដ្រីណាដែលរុករានកាប់ បំផ្លាញព្រៃឈើដោយសម្ដេចតេជោ បាន ជំរុញឱ្យតុលាការចាត់ការឱ្យបានឆាប់រហ័ស ចំពោះជនណាដែលប្រព្រឹត្ដបទល្មើសកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដី ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment