ក្រុងប៉ោយប៉ែត ៖ នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ មិថុនា ២0១0 មានការកោះប្រជុំបន្ទាន់មួយនៅសាលាក្រុងប៉ោយប៉ែត ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរកបាលខេត្ដ បន្ទាយមានជ័យ និងអញ្ជើញចូលរួមពីមេបញ្ជាការវរការពារព្រំដែនទាំងពីរ គឺប៉ូលិសវរការពារព្រំដែនគោកលេខ៨៩១ ដែលនៅខាងត្បូងផ្លូវជាតិលេខ៥ និងប៉ូលិសវរការពារ ព្រំដែនលេខ៩១១ ដែលស្ថិតនៅខាងជើងផ្លូវ ជាតិលេខ៥ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត លោកអភិបាលក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការប៉េអឹមក្រុង មន្ដ្រីគយ មន្ដ្រីកាំកុងត្រូល រួមទាំងសមត្ថកិច្ច ទាហាន និងមន្ដ្រីពាក់ព័ន្ធជុំវិញសាលាក្រុង ទាំងមូល ស្ដីពីការបិទជ្រករបៀង និងផ្ដាច់ ខ្សែរ៉កព្រំដែន ។
ក្រោយការប្រជុំបន្ទាន់នេះ លោកទ្រី ណារិន អភិបាលក្រុង បានដឹកនាំកំលាំង ក្រោមឱវាទទាំងប៉ូលិស ប៉េអឹមអមដំណើរ ដោយមន្ដ្រីពាក់ព័ន្ធចុះទៅបញ្ជាផ្ទាល់ឱ្យ សមត្ថកិច្ចតាមច្រកនីមួយៗបិទច្រករបៀង ផ្ដាច់ខ្សែរ៉ក ឬស្ពានតាមបន្ទាត់ព្រំដែនដែលអត់ច្បាប់ទាំងអស់ ។ ជុំវិញបញ្ហានៃការប្រជុំនេះ លោកទ្រី ណារិន បានប្រាប់កោះសន្ដិភាពថា គឺធ្វើឡើងបន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោកនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន តាមទូរស័ព្ទឱ្យផ្ដាច់ខ្សែរ៉ក និងបិទឱ្យអស់នូវ ច្រករបៀងខុសច្បាប់ ដើម្បីឱ្យទំនិញគេចពន្ធ វិលមកចេញតាមច្រកត្រង់វិញ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment