Tuesday, June 8, 2010

ម​ន្ត្រី​ប​ក្សប្រ​ជា​ជ​នរំ​ខាន​កា​រ​ជួប​ប្រ​ជុំ​គ្នា​រ​ប​ស់ម​ន្រ្តី​ប​ក្សសិ​ទ្ធិ​ម​នុស្ស

លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស។​រូបថតវិទ្យូអូស្រ្តាលី

ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស បានអះអាងថា វេទិកាជួបជុំសមាជិក សមាជិកា
អ្នកគាំទ្រគណបក្សសិទ្ធិមនុស្ស នៅខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមិថុនា ត្រូវបាន
សកម្មជនគណបក្សប្រជាជនកម្ពុជា បើកតន្ត្រីបន្លឺសម្លេងលាន់ឮខ្លាំង រំខានដល់
ការសំណេះសំណាលជាមួយពលរដ្ឋ។

កញ្ញាទូច រង្សី ជូនរបាយការពីទីក្រុងភ្នំពេញ៖

លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ឲ្យវិទ្យុអូស្ត្រាលី
ដឹងតាមទូរស័ព្ទ នៅថ្ងៃទី ៥ ខែមិថុនាថា សមាជិកគណបក្សប្រជាជនកម្ពុជា នៅ
ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាក់ប្រគុំតន្ត្រីបើកសម្លេងខ្លាំងៗ
ចម្ងាយប្រមាណ ៣០ ម៉ែត្រ ពីវេទិកា រំខាន ដល់ការសំណេះសំណាលជាមួយ
ពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនមានសមត្ថកិច្ចមកទប់ស្កាត់ឡើយ។

លោកកឹម សុខា បន្តថា វេទិកាជួបជុំសកម្មជនបក្សសិទ្ធិមនុស្ស នៅឃុំញ៉ែងញ៉ង
នេះ តំណាងបក្សសិទ្ធិមនុស្ស បានជូនដំណឹង ទៅអាជ្ញាធរមូលដ្ឋានរួចហើយ
ប៉ុន្តែមិនដឹងថា មូលហេតុអ្វី បានជាអាជ្ញាធរ អនុញ្ញាត ឲ្យមានការរំខានពីសមាជិក
បក្សប្រជាជនទៅវិញ។

លោកកឹម សុខា បានហៅសកម្មភាពរារាំង របស់សមាជិកបក្សកាន់អំណាច នៅ
ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវថា មានភាពកំសាក ក្នុងការធ្វើនយោបាយ
ដោយស្មើភាព។
« សម្លេង »
វិទ្យុអូស្ត្រាលី មិនអាចសុំការបំភ្លឺពីសមាជិកបក្សប្រជាជន ប្រចាំឃុំញ៉ែងញ៉ង ដែល
មេដឹកនាំបក្សសិទ្ធិមនុស្ស ចោទប្រកាន់បាននៅឡើយទេ ព្រោះមិនមានប្រភព
ទំនាក់ទំនង។ ខណៈលោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ មន្ត្រីនាំពាក្យក្រសួងមហា
ផ្ទៃ ក៏មិនអាចទំនាក់ទំនងបាន។

លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល មានប្រសាសន៍ថា គ្រប់គណ
បក្សនយោបាយទាំងអស់ មានសិទ្ធិចុះជួប ឬសួរសុខទុក្ខសមាជិក របស់ខ្លួន នៅ
តាមមូលដ្ឋានដូចៗគ្នា ដោយមិនមានការរំខាន។ លោកគល់ បញ្ញា អំពាវនាវដល់
សកម្មជនគណបក្សនយោបាយទាំងអស់ ត្រូវមានភាពចាស់ទុំ និងចេះអត់អោន
ឲ្យគ្នាទៅវិញទៅមក ជាពិសេសអាជ្ញាធរមូលដ្ឋាន មាននាទីសំខាន់ សម្របសម្រួល
ក្នុងវិវាទអ្វីមួយ ដើម្បីទប់ស្កាត់ជម្លោះ។
« សម្លេង »

មន្ត្រីបក្សសិទ្ធិមនុស្ស បានអះអាងថា សកម្មភាពជួបប្រជុំសមាជិក សមាជិកា គាំទ្រ
គណបក្សសិទ្ធិមនុស្ស នៅតាមខេត្តក្រុងមួយចំនួន នៅក្នុងប្រទេសកម្ពុជា ភាគច្រើន
បំផុត ត្រូវបានរារាំង និងរំខាន ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសមាជកិគណបក្ស
កាន់អំណាច ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រា្តលី)

No comments:

Post a Comment