Tuesday, June 8, 2010

ផ្លែ​ធូ​រេន​ស្រុ​កសំ​ឡូ​ត​កំពុ​ង​ពេញ​និ​យ​មស​ម្រា​ប់​ប្រជា​ជ​នក​ម្ពុ​ជា

ផ្លែធួរេន​ដាំនៅស្រុកសំឡុត ​ខេត្តបាត់ដំបង។ រូបថត ​សុខ សាវី ។

ប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង បានងាកមកដាំដំណាំធូរេន កាន់តែ
ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំៗ ខណៈពេលដែលទីផ្សារធូរេន សំឡូតនេះមាន
អតិថិជនយ៉ាងច្រើនដែលពេញនិយមទទួលទាន ដែលពួកគេឲ្យឈ្មោះថាធូរេន
​សំឡូត។

លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារ។

បើយើងធ្វើដំណើរពីក្រុងបាត់ដំបងទៅតាមផ្លូវជាតិលេខ៥៧ ប្រហែលជាង មួយ
ម៉ោងតាមផ្លូវក្រាលកៅស៊ូនិងក្រួសក្រហម គេនិងឃើញ មានចំការធូរេន យ៉ាង
ច្រើននៅ ឃុំចំនួនពីគឺឃុំស៊ុង និង ឃុំសំឡូត ដែលមានភ្ញៀវមកគ្រប់ទីកន្លែងចូល
មកទិញ និងកំសាន្តនៅទីនោះមិនដាច់។

លោកពូ ហេងហួត ម្ចាស់ចំការធូរ៉េនមួយស្ថិតនៅភូមិកន្ទួតឃុំសំឡូត ស្រុក
សំឡូត ដែលមានដំណាំធូរេន៧០០ដើមដែលដាំរយៈពេល៩ឆ្នាំមកហើយនោះ
បានថ្លែងថា លោកពូអាចលក់ធូរេនបានមួយថ្ងៃពី៧០០ទៅ៨០០គីឡូក្រាមជា
មធ្យម ទៅភ្ញៀវ ដែល មកលេងនិងបោះដុំទៅឲ្យអាជីវករយកទៅលក់បន្តទៅ
តាមទីផ្សារនានា ។

លោកពូបញ្ជាក់ថាបច្ចុប្បន្ននេះធូរេនសំឡូតមានការគាំទ្រពីអតិថិជនខ្មែរកាន់
តែច្រើនឡើងដោយសារគ្មានជាតិគីមី។

លោកពូបញ្ជាក់ថាគាត់អាចលក់បានមួយគីឡូក្រាមរហូតដល់៨០០០រៀល
បើ​ប្រៀបធៀបនិងផ្លែធូរេនដែលនាំចូលពីប្រទេសថៃ គឺ ធូរេនសំឡូតអាចលក់
បានថ្លៃជាងមួយជាពីរ។

លោក ហែន សុផល អភិបាលស្រុកសំឡូតមាន ប្រសាសន៍ថាបច្ចុប្បន្ននេះ
ប្រជាពលរដ្ឋលោកកំពុងមានការចាប់អារម្មណ៍ងាកមកដាំដំណាំធូរេនកាន់តែ
ច្រើនឡើងៗ ដែលមកពីទល់ពេលនេះ មានប្រជាពលរដ្ឋប្រហែលជាង១០០​
គ្រួសារហើយដែលក្នុង មួយ គ្រួសារៗដាំចាប់ពី៤០០ដើមរហូតដល់ជាងមួយ
ពាន់ដើម។

លោក អភិបាលស្រុកបានថ្លែងថាធូរេនស្រុកសំឡូតនេះមានរស់ជាតិពិសេស
ផ្អែមឆ្ងាញ់ មិនប្រើប្រាស់ជាតិគីមីដូចធូរ៉េននាំចូលពីប្រទេសជិតខាង ឡើយ
ដូច្នេះហើយទើបមានការគាំទ្រខ្លាំងពីអតិថិជន។

លោកហែន សុផល បានបញ្ជាក់ថាដំណាំធូរេននៅមូលដ្ឋានស្រុករបស់លោកនិង
មានការដាំដុះយ៉ាងផុលផុសយ៉ាងច្រើន បន្ថែមទៀត ហើយគេរំពឹងថានិងអាចគ្រប់
ដណ្តប់ទីផ្សារធូរេនក្នុងប្រទេសកម្ពុជាមួយចំនួនធំដែរនាពេលអនាគត ។

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រា្តលី)

No comments:

Post a Comment