Thursday, June 10, 2010

ការសិក្សា​រកឃើញថា​ជម្ងឺ​មហារីក​ខួរក្បាល មិនទាក់ទងការប្រើប្រាស់​ទូរស័ព្ទ

ការសិក្សា​ស្រាវជ្រាវ​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​នេះ បាន​រកឃើញថា មិន​មាន​ការ​ជាប់ទាក់ទង​ពិតប្រាកដ​ក​ដែល​ថា​ការប្រើប្រាស់​ទូរស័ព្ទ​បង្កអោយមាន​ជម្ងឺមហារីក​ខួរក្បាល​នោះទេ ប៉ុន្តែ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​និយាយថា​ការសិក្សា​បន្ថែម​ទៀត​គួរតែ​ត្រូវបាន​ធ្វើឡើង​។​

​លោក  អេ​លី​សាបេត កាឌីស ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​នេះ បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP​ថា​“ ការសិក្សា​ស្រាវជ្រាវ​នេះ​មិន​បង្ហាញ​អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ដែល​កំពុង​កើនឡើង​នោះទេ ប៉ុន្តែ​យើង​មិន​អាច​សន្និដ្ឋាន​ថា​វា​មិន​មាន​គ្រោះថ្នាក់​នោះដែរ ពីព្រោះ​មិន​មាន​លទ្ធផល​គ្រប់គ្រាន់​នៃ​សិក្សា​នេះ​ដែល​បង្ហាញ​ថា ការប្រើប្រាស់​ទូរស័ព្ទ​ទំនង​ជា​ប្រឈម​គ្រោះថ្នាក់​នៃ​ជម្ងឺមហារីក​ខួរក្បាល​។​

​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១០​ឆ្នាំនេះ​ក្នុង​ប្រទេស​ចំនួន​១៣ បាន​រកឃើញ​មាន​ជម្ងឺ​ដុះ​ដុំ​សាច់​(glioma) ចំនួន​២.៧០៨​ករណី និង​ជម្ងឺ​ដុះ​ដុំ​សាច់​(meningioma) ចំនួន​២.៤០៩ ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទស្សនា​វ​ដ្តី​សុខ​ភាព​ឈ្មោះ International Journal ។​

​ការសិក្សា​នេះ​មិន​បាន​រកឃើញ​កំណើន​នៃ​ការ​ប្រឈម​ពី​ការ​ដុះ​ដុំ​សាច់​glioma និង ជម្ងឺ​ដុះ​ដុំ​សាច់​meningioma​ទេ បន្ទាប់​ពី​មានការ​ប្រើប្រាស់​ទូរស័ព្ទ​អស់​រយៈពេល​១០​ឆ្នាំ ប៉ុន្តែ ការសិក្សា​នេះ បាន​រកឃើញថា អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដ៏​ញឹកញាប់​ជាង​គេ​បំផុត ប្រឈម​កើត​ជម្ងឺ​នេះ​ខ្ពស់​ជាងគេ ពោល​គី​មាន​៤០​ភាគរយ​នៃ​ជម្ងឺ​ដុះ​ដុំ​សាច់​glioma និង ១៥ ភាគរយ​នៃ​ជម្ងឺ​ដុះ​ដុំ​សាច់​meningioma​ជាង​អ្នក​ប្រើ​តិចតួច​។

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment