ក្រុមអ្មកស្រាវជ្រាវអង់គ្លេសបាននិយាយថា ការទទួលទានទឹកដោះគោកន្លះលីត្រក្នុងមួយថ្ងៃ អាចការពារបុរសៗ មិនឲ្យកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ ក្រុមស្រាវជ្រាវវេលស៍ បានរកឃើញថា ការទទួលទានផលិតផលដែលមានជាតិទឹកដោះគោ អាចជួយកាត់បន្ថយអត្រាកើត រោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ ជាបណ្តុំរោគសញ្ញាដែលបង្កើតឲ្យមានជំងឺទាំងនេះ ។ នៅក្នុងការសិក្សារយៈពេល២០ឆ្នាំ ដែលត្រូវបានបោះពុម្ពផ្សាយ ក្នុងទិនានុប្បវត្តិស្តីពីសុខភាពសហគមន៍ និងការរីករាលដាលជំងឺបានឲ្យដឹងថា រោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ បានបង្កើនអត្រាស្លាប់រហូតដល់៥០ភាគរយ ។ អ្នកឯកទេសផ្តល់យោបល់ថា មនុស្សគួរតែទទួលទានទឹកដោះគោត្រឹមតែ ២ឬ៣ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ការសិក្សារបស់សកលវិទ្យាល័យ Cardiff លើបុរសចំនួន ២៣៧៥នាក់ ដែលមានវ័យចន្លោះពី៥៤ឆ្នាំ ទៅ៥៩ឆ្នាំ បានចាត់ទុករោគសញ្ញាពាក់ព័ន្ធ នឹងប្រព័ន្ធរំលាយអាហារថា មាន២ប្រភេទឬច្រើនជាងនេះ ក្នុងចំណោមអការៈដូចជា កូសក្នុងឈាម អាំងស៊ុយលីន ខ្លាញ់ក្នុងឈាម ខ្លាញ់ក្នុងខ្លួន និងសំពាធឈាមមានកម្រិតខ្ពស់ ។ រយៈពេលជាង២០ឆ្នាំ បញ្ជីសំនួរស្តីពីចំណីអាហារ និងអាហារដែលមានជាតិទឹកដោះគោ ប្រចាំសប្តាហ៍ត្រូវបានប្រើប្រាស់ ដើម្បីវាយតំលៃថាតើបុរសបានទទួលទានទឹកដោះគោ និងអាហារដែលមានជាតិទឹកដោះគោច្រើនប៉ុណ្ណា ។
នៅពេលចាប់ផ្តើមសិក្សាមនុស្ស១៥ភាគរយ មានរោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ ហើយមានអត្រាកើតជំងឺសរសៃឈាម បេះដូងជិតទ្វេដង និងមានអត្រាកើតជំងឺទឹកនោមផ្អែម ៤ដង នៃអ្នកដែលគ្មានរោគសញ្ញាបែបនេះ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុរស៦២ភាគរយ ទំនងជាមិនមានរោគសញ្ញានេះទេ ប្រសិនពួកគេបានទទួលទានទឹកដោះគោកន្លះលីត្រ រឺច្រើនជាងនេះរាល់ថ្ងៃ ហើយចំនួន៥៦ភាគរយ ទំនងជាមិនមានជំងឺប្រភេទនេះទេ ប្រសិនពួកគេបានទទួលទានផលិតផលដ៏ទៃទៀត ដែលមានជាតិទឹកដោះគោជាប្រចាំ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment