រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមត្ថកិច្ច អាជ្ញាធរគ្រប់កន្លែងទាំងអស់ចាប់ ពីថ្ងៃនេះទៅ កុំគិតតែពីអនុវត្ដតាមអនុសាសន៍របស់ខ្ញុំខ្លាំងពេក គឺត្រូវធ្វើទៅតាមច្បាប់ដែលមានស្រាប់ផង ។សម្ដេចតេជាបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញាបត្រជំនាន់ទី៩ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១១ និងទី១៤ជូនដល់និស្សិតសាកលវិទ្យាល័យន័រតុន ចំនួន១.១៧៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងការលើកកំពស់សមត្ថភាពធនធាន មនុស្សសំរាប់បំពេញតំរូវការនៃការអភិវឌ្ឍ សង្គមជាតិ ។សម្ដេចតេជោបញ្ជាក់ថា ការដែលចាំតែ អនុវត្ដតាមអនុសាសន៍ខ្ញុំ...មានន័យថា សមត្ថកិច្ចនោះ អាជ្ញាធរនោះ អត់សមត្ថភាព ចាំតែគេរុញបានទៅ...ហើយមានពេលខ្លះអនុវត្ដហួសព្រំដែន ហួសពីអនុសាសន៍ខ្ញុំដែល កំណត់ទៅទៀត...ដូចនេះសូមវិលមកអនុវត្ដ តាមច្បាប់ដែលមានស្រាប់វិញផង ។(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment