រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ មិថុនា បាន រៀបចំកិច្ចពិគ្រោះយោបល់នយោបាយ យោធារវាងកម្ពុជា-ជប៉ុនលើកទី១ ក្រោម អធិបតីភាពលោកហោ សុធន អគ្គលេខា ធិការនៃក្រសួងការបរទេស និងសហប្រតិ បត្ដិការអន្ដរជាតិ និងភាគីជប៉ុន លោក ISHIKANE Kimihiro អគ្គនាយករង នាយកដ្ឋានអាស៊ីអាគ្នេយ៍ និងអាស៊ីនិរតីនៃ ក្រសួងការបរទេសជប៉ុន និងលោក OE Hiroshi អគ្គនាយកកិច្ចការអន្ដរជាតិ នាយក ដ្ឋាននយោបាយការពារជាតិ នៃក្រសួងការ ពារជាតិជប៉ុន នៅបន្ទប់ប្រជុំក្រសួងការ បរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ។
តំណាងក្រសួងការពារជាតិកម្ពុជា ដឹកនាំ ដោយលោកឧត្ដមសេនីយ៍ឯក សួន សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធាននាយកដ្ឋាន នយោបាយ និងផែនការ ។ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ភាគី ទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាយ៉ាងទូលំ ទូលាយលើបញ្ហាសំខាន់ៗមួយចំនួនស្ដីពី សភាពការណ៍សន្ដិសុខអន្ដរជាតិដូចជា តួនាទី របស់ប្រទេសមហាអំណាចក្នុងតំបន់ (អាមេ រិក ជប៉ុន ចិន ឥណ្ឌា...) និងបញ្ហាប្រឈមថ្មីៗ ផ្នែកសន្ដិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង កិច្ចសហប្រតិបត្ដិការផ្នែកសន្ដិសុខក្នុងក្រប ខណ្ឌពហុភាគី ។ ព័ត៌មានលំអិតនឹងផ្សាយ ជូននៅពេលក្រោយ និងនៅលើទំព័រកាសែត កោះសន្ដិភាព .
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment