Wednesday, June 9, 2010

អង្គការ​សហប្រជា​ជាតិផ្តល់ជំនួយ ៥លាន​ដុល្លា សំរាប់​កុមារ​និង​សុវត្ថិភាព​ស្បៀង​អាហារ​នៅ​កម្ពុជា

តាមវែបសាយសារព័ត៌ Xinhua របស់​ចិន​បាន​ចេញ​ផ្សាយ​ថា អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃអង្គារ​ មិ្សលម៉ិញ​នេះ​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ដំណើរការ​គំរោង​ជំនួយ​ជា​ថវិការ​ ៥លាន​ដុល្លាសហរដ្ឋអាមេរិច​ដើម្បី​កែ​លំអ​សុវត្ថិភាព​ស្បៀងអាហារ​និង​កាត់​ បន្ថយ​ករណីកង្វះអាហាររបស់កុមារ​ ស្ត្រីមាន​ផ្ទៃ​ពោះនិងស្ត្រី​ដែល​កំពុង​បំបៅដោះទារក​នៅ​កម្ពុជា។

កម្មវិធី ​នេះ​នឹង​​ផ្តោត​សំខាន់​ទៅ​លើ​ខេត្តចំនួន​២​គឺ​ខេត្ត​ស្វាយរៀង​និង​ខេត្ត​ កំពង់ស្ពឺ ដែល​រៀប​ចំ​ឡើង​ដោយ​កម្មវិធីស្បៀង​អាហារ​ពិភព​លោក នេះ​បើយោង​តាម​ការ​ផ្សាយ​របស់អង្គការ UNDP។

កម្មវិធី​នេះត្រូវ​បាន​ គេ​គ្រោង​នឹង​ងនុវត្តនៅ​ចន្លោះ​ឆ្នាំ​២០១០​និង​២០១២ និង​ជា​មានការ​សហការណ៍​ពីរដ្ឋាភិបាល​និងភ្នាក់ងារ​អង្គការ​សហប្រជាជាតិនិង​ អង្គការ​ដែល​ពាក់​ព័ន្ធជា​ច្រើន​ទៀត។

លោក Douglas Broderick អ្នក​សំរបសំរួល​នៅ​ក្នុង​តំបន់​របស់អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ ថា "កម្មវិធី​នេះ​គឺ​ជាឱកាសតែ​មួយ​គត់​សំរាប់​រដ្ឋាភិបាលក្នុង​ការ​ឆ្លើយតប​នឹង ​បញ្ហា​អសុវត្ថិភាពស្បៀងអាហារ​និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា ហើយ​នេះគឺ​ជា​ការបោះ​ជំហាន​រូម​គ្នា​មួយ​រវាងអង្គការ​សហប្រជាជាតិនៅកម្ពុជា។ ​​​"

កង្វះអាហារូបត្ថម្ភរបស់មាតា​និង​កុមារនៅប្រទេសកម្ពុជា​គឺ​ ស្ថិតក្នុងកំរិត​ខ្ពស់នៅ​ឡើយ​​។ ភាព​ក្រីក្រ, គ្មាន​ស្បៀង​គ្រប់គ្រាន់, គ្មាន​ចំណេះ​ដឹង​, ​អាហារ​គ្មាន​ជីវជាតិ​គឺ​ជា​មូលហេតុ​ចំបង​នៃ​ភាព​ កង្វះអាហារូបត្ថម្ភរបស់មាតា​និង​កុមារនៅក្នុងប្រទេស។តាមរបាយការណ៍​នៃ​ ស្ថិតិមួយកាល​ពី​ឆ្នាំ២០០៨​បាន​បង្ហាញ​ថា មានកុមារ​៣៩.៥% ក្រោម​អាយុ៥ឆ្នាំ​ដែល​ត្រាំ​ត្រែង​នឹង​ភាពកង្វះអាហារូបត្ថម្ភ, ២៨.៨%មិន​គ្រប់គីឡូ និង​៨.៩% ទទួល​រង​ការ​ខ្វះខាត​អាហារូបត្ថម្ភ​យ៉ាង​ធ្ងន់ធ្ងរ៕

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment