គេត្រូវការពេលវេលាជាច្រើនខែក្នុងការសំអាតប្រេងអណ្ដែតរសាត់ក្នុងឈូងសមុទ្រ ម៉ិចស៊ិក បណ្ដាលមកពីការធ្លាយហៀរប្រេងរបស់ក្រុមហ៊ុន BP ។ នេះជាការវាយតម្លៃរបស់លោក RICK STEINERអ្នកឯកទេសខាងអភិរក្សសមុទ្រ និងជាសហនាយកនៃអង្គការការពារបរិស្ថាន “THE COASTAL COALITION” បន្ទាប់ពីលោកពិនិត្យតាមអាកាសនូវឆ្នេរសមុទ្រនៃរដ្ឋល្វីហ្សាណា។ លោកអះអាងថាមានប្រេងអណ្ដែតច្រើនណាស់នៅទីនោះ ហើយមនុស្សម្នាត្រូវប្រយុទ្ធសំអាតប្រេងទាំងនេះរយៈពេលជាច្រើនខែខាងមុខទៀត។ លោកប៉ាន់ប្រមាណថា មានប្រេងអណ្ដែតក្នុងទំហំជាង៨០០គីឡូម៉ែត្រក្រឡា។បណ្ដាអ្នកជំនាញការព្រមានថា គ្រោះមហន្ដរាយដល់បរិស្ថានអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូជីដល់បណ្ដាតំបន់ព្រៃលិចទឹកដល់ពពួកសត្វទឹក និងពពកសត្វ ព្រៃផ្សេងៗ ។ មានប្រេងធ្លាយចេញទៅក្នុងទឹកសមុទ្ររវាងពី៥០០.០០០ទៅ១លានហ្គា ឡុង(១,៩ទៅ៣,៨លានលីត្រ)ក្នុងមួយថ្ងៃចាប់តាំងពីទីតាំងខួងប្រេងរបស់ ពភ ផ្ទុះឆេះ លិច កាលពីច្រើនសបា្ដហ៍មុនមក ។ កាលពីថ្ងៃទី៤ មិថុនា កន្លងមកនេះក្រុម ហ៊ុន BP ប្រកាសថា បានទទួលជោគជ័យក្នុងការប្រមូលប្រេងចូលទៅក្នុងនាវាមួយគ្រឿង ក៏ប៉ុន្ដែនៅពុំទាន់ប្រាកដថា អាចចុកប្រេងជិតលែងឱ្យហៀរចេញទៀតឡើយ ។
យោងតាមពួកអ្នកវិទ្យាសាស្ដ្រ និងមន្ដ្រីទាំងឡាយថា ការខូចខាតដោយសារគ្រោះថ្នាក់នេះមានធ្ងន់ធ្ងរជាងកាលពីឆ្នាំ១៩៨៩ បណ្ដាលមកពីការធ្លាយប្រេងចេញពីនាវាដឹកប្រេង EXXON VALDER ចូលក្នុងព្រែកអេឡាស្កា ដែលមានការធ្លាយប្រេងចេញចំនួន១០,៨លានហ្គាឡុង (៤១លានលីត្រ) ទៅទៀត៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment