Monday, June 7, 2010

ព្យុះកំបុតត្បូង​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ​ស្លាប់​៧​នាក់

ភាពខ្ទេចខ្ទីដោយសារព្យុះអ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ផ្នែកសង្គ្រោះ​បន្ទាន់​រដ្ឋ​អូ​ហៃ​យ៉ូ​រាយការណ៍​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់ខណៈ​មានការ វាយប្រហារ​ដោយ​ព្យុះកំបុតត្បូង​មួយ​នៅ​រដ្ឋ​អូ​ហៃ​យ៉ូភាគ​ខាងជើង​សហរដ្ឋអាមេរិក ។ អ្នក​ទទួលខុសត្រូវ​រូប​នេះ​ថ្លែង​ថា មនុស្ស៧​នាក់​ស្លាប់​ពេល​ព្យុះកំបុតត្បូង​វាយប្រហារ ហើយ​បញ្ជាក់​ថា ព្យុះ​នេះ​ប៉ះពាល់​ដល់​តំបន់WOOD ភាគ​អាគ្នេយ៍​ទីក្រុង TOLEDO ។ មាន​ព្យុះកំបុតត្បូង​ចំនួន​៧វាយប្រហារ​លើ រដ្ឋ​អូ​ហៃ​យ៉ូ នា​ថ្ងៃ​ទី​៥ និង​ទី​៦ មិថុនា ។  គេហដ្ឋាន​ជា​ច្រើន​ត្រូវ​រង​ការ​បំផ្លាញ​ដោយសារ​ព្យុះកំបុតត្បូង​ទាំងនេះ ។មនុស្ស​ជា ច្រើន​នាក់​ដែល​របួស​ត្រូវ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment