Monday, June 7, 2010

រក​ឃើញ​នាង​មនុស្ស​ព្រៃ​ហេតុការណ៍​មិន​គួរ​ឱ្យ​ជឿ នាង​ធ្លាក់​ក្នុង​រណ្ដៅ​បង្គន់​អត់បាយ​ក្រហាយ​ទឹក​១១​ថ្ងៃ

នាងរ៉ចាំព្យាង

បង្គន់ដែលនាងរ៉ចាំព្យាងធ្លាក់ចូលខេត្ដ​រតនគីរី ៖ នាង​រ៉​ចំ​ព្យា​ង ដែល​គេហៅ​ថា “​មនុស្ស​ព្រៃ​” កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា កន្លង​ទៅល្បី​ថា​នាង​បាត់​ខ្លួន​ហើយ ដែល​ឪពុក​ម្ដាយ​របស់​នាង​និង​អ្នកស្រុក​សន្និដ្ឋាន​ថា នាងបាន​រត់​ចេញពីផ្ទះ​ទៅ​រស់នៅ​ក្នុង​ព្រៃ​វិញ​នោះ ការ​ពិត​រហូត​មក​ដល់​ថ្ងៃ​ទី​៤ មិថុនា ត្រូវ​បាន​ក្រុមគ្រួសារ​រក​ឃើញ​វិញ​ហើយ គឺ​នាង​បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​បង្គន់​ក្រោយ​ផ្ទះ​របស់​អ្នក​ជិតខាងមាន​ជម្រៅ​ប្រហែល​៥​ម៉ែត្រ ។ ក្រោយ​ពី​រក​នាង​ឃើញ​នោះ ពេល​នេះ​នាង​កំពុង​ទទួល​ការព្យាបាល​នៅផ្ទះ និង​មាន​ស្ថានភាព​រលាក​រលួយ​ពេញ​ខ្លួនប្រាណ​។

លោក​សល់ លូ ដែល​ជា​ឪពុក​របស់​នាង រ៉​ចំ​ព្យា​ង បាន​រៀបរាប់​ប្រាប់​កោះសន្ដិភាព​ថា កូនស្រី​ដែល​គាត់​នឹក​ស្មានថា​រត់គេច​ខ្លួន​ចូលព្រៃ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែ ឧសភា កន្លង​ទៅ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ របស់​គាត់​រក​ឃើញ​នៅ​ក្នុង​រណ្ដៅ​បង្គន់​របស់ផ្ទះ​អ្នក​ជិតខាង​ដែល​មាន​ចំងាយ​តែ​១០០ ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​ប៉ុណ្ណោះ ហើយ​បង្គន់នោះ ស្ថិត​នៅ​ពីក្រោយ​ផ្ទះ​អ្នក​ជិតខាង​ចំងាយប្រមាណ​៥០​ម៉ែត្រ​។ មន្ដ្រី​ប៉ូលិស​ចូល​និវត្ដន៍ រូប​នេះបាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ដែល​ស្មានមិន​ដល់​ថា នៅ​រសៀល​ម៉ោង​២ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១០ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ជា​កូន​របស់​ឈ្មោះ​ញឹ​ល ឌុ​ល ដែល​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​បង្គន់​បាន​ទៅ​បត់ជើង ហើយ ស្រាប់តែ​ឮ​សំឡេង​ប្លេ​ក​ប្លូក​ក្នុង​រណ្ដៅ​បង្គន់ និង​សំលេង​ដូច​ជា​មាន​មនុស្ស​ថ្ងូរ​។ ដោយសាររណ្ដៅ​បង្គន់​ជ្រៅ និង​ងងឹត​ផង ពេល​នោះ​ក្មេងស្រី​ក៏​បាន​យក​ទូរស័ព្ទ​ដែល​មាន​ពិល​ចុច​បំភ្លឺមើល ប៉ុន្ដែ​មើល​ពុំ​ច្បាស់​ក៏​រត់​ទៅ​ប្រាប់​ឪពុកម្ដាយ​ពី​ភាព​ចម្លែក​នៅ​ក្នុង​រណ្ដៅ​បង្គន់ ដូច​ជាមាន​មនុស្ស​នៅ​ក្នុង​នោះ ។ ទោះបីជា​ទទួលព័ត៌មាន​បែប​នេះ​ក្ដី ក៏​ឪពុក​ម្ដាយ​របស់​ក្មេងស្រី​នោះ មិន​ចាប់អារម្មណ៍​ថា មាន​មនុស្សទៅ​នៅ​ក្នុង​រណ្ដៅ​បង្គន់​នោះ​ទេ តែ​ពួក​គាត់​ក៏ មិន​អស់ចិត្ដ​ដែរ ក៏​យក​ពិល​ទៅ​ចុច​បំភ្លឺ​មើល ទើប​ដឹង​ថា មាន​មនុស្ស​ពិតប្រាកដ​មែន និងស្គាល់​ច្បាស់​ថា គឺ​នាង​រ៉​ចំ​ព្យា​ង នៅ​កប់​ក្នុងលាមក​ត្រឹម​.​ក ។ ពេល​ឃើញច្បាស់​លាស់ ហើយក៏​បានរ​ត់ទៅ​ហៅ​នាង​រ៉​ចំ​ចន្ទី អាយុ​២០ឆ្នាំ ជា​កូន​ទី​ពីរ និង​ជា​ប្អូនបន្ទាប់​ពី​នាង រំ​ចំ​ព្យា​ង ឱ្យ​បានដឹង ។ លោក​សល់ លូ បានរៀបរាប់​ទៀត​ថា បន្ទាប់​មក​ពួក​គាត់​នាំ​គ្នា រួម​ទាំងប​ពន្ធ និង​កូន​ៗ​របស់​គាត់​យក​ដែកស្បែង ពូថៅ​ទៅ​គាស់​បន្ទះ​ក្ដារក្រាល​ពីលើចេញ ហើយ​ដាក់​ជណ្ដើរ​ចុះ​ទាញ​យោង​យ៉ាងលំបាក​យក​កូន​របស់​គាត់​ចេញពី​បង្គន់​ដ៏​ស្អុយ​អសោចិ៍​ស្ទើរ​ទ្រាំ​មិន​បាន​នោះទាំង​ក្ដី​ខ្លោចផ្សារ​ក្នុង​ចិត្ដ​បំផុត ព្រមទាំង​អនិច្ចា​ចំពោះ​នាង ដែល​ត្រូវ​ធ្លាក់​នៅ​ក្នុង​រណ្ដៅ​បង្គន់​បែប​នេះគឺពិបាករ​ស់ទៀត​ផង ។ គាត់​បាន​បញ្ជាក់​ទៀតថា បង្គន់​នោះ គឺជា​បង្គន់​ជីក​ជ្រៅ​សន្លឹម តែមាន​ឈើ​ក្ដារបន្ទះ​បោះដែកគោល​គ្រប​ពីលើ គឺ​ទុក​តែ​ប្រហោង​សំរាប់​តែ​បន្ទោបង់​លាមកប៉ុណ្ណោះ ហើយ​ប្រហោង​នោះ​មាន​ទំហំប្រហែល​ជាង​២​តឹក មិន​គួរ​ណា​ធ្លាក់​មនុស្សចូល​បាន​ដោយ​ងាយ​សោះ ។

គាត់​រៀបរាប់​ប្រាប់​កោះសន្ដិភាព​បន្ដទៀត​ថា ក្នុង​ពេល​ពួក​គាត់​គាស់​ក្ដារ​បង្គន់​នោះឡើងឃើញ​កូន​របស់​គាត់​កប់​ក្នុង​លាមកត្រឹម​.​ក ធ្វើ​ឱ្យ​ពួក​គាត់​មានការ​តក់ស្លុត​នឹកខ្លោចចិត្ដ​អាណិត​ស្រណោះ​កូន​ណាស់​ម្ដេច​ក៏ មានកម្ម​ពៀរ​ខ្លាំង​ម្ល៉េះ ព្រោះ​បន្ទាប់​ពី​បាត់​ខ្លួនរស់​ក្នុង​ព្រៃ​ជា​ច្រើន​ឆ្នាំ​មក ឥឡូវ​ស្រាប់តែមក​ធ្លាក់​ចូល​ក្នុង​បង្គន់​ទៀត ហើយ​រយៈពេល ដែល​បាត់​ខ្លួន​នេះ ចាប់ពី​ថ្ងៃ​ទី​២៥ ឧសភា រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែមិថុនា នោះ គឺ​រយៈពេល​១១​ថ្ងៃត្រូវ​អត់ឃ្លាន ហើយ​រស់នៅ​ក្នុងបង្គន់​មាន​ដង្កូវ​រោម​ពេញ​ខ្លួនសភាព​ហប់​ក្ដៅ ទៀត​ផង មិនដឹង​ជា​មនុស្ស ប៉ុន្មាន​នាក់​ទេ ដែល​បន្ទោបង់​លើ​រូប​នាង ។

លោក​សល់ លូ ជា​ឪពុក​ដែល​ស្ថិត​ក្នុងសភាព​មាន​ជំងឺ​ធំ​ពោះ​ប្រចាំ​កាយ​បាន​រៀបរាប់​បន្ដ​ទៀត​ថា ពួក​គាត់​គាស់​គំរប​បង្គន់ និងយក​កូនស្រី​ចេញពី​លាមក​តាម​ជណ្ដើរ​ចុះទាញ​លើក​ឡើង គឺ​នាង​ពុំ​មាន​សំលៀក​បំពាក់ទេ ខ្លួនប្រាណ​ននលគកមាន​សភាព​ស្គម​ស្លេកស្លាំង គ្មាន​កំលាំងកំហែង​ទេ ។ ខ្លួនប្រាណ​កូនរបស់​គាត់​មាន​ដុំ​ដំបៅ​រលួយ​ពេញ​ខ្លួនប្រាណទាំងអស់ ព្រោះតែ​កប់​នៅ​ក្នុង​លាមក​។ ការរលួយ​រាង​កាយ​នេះ ក៏​មក​ពី​កំ​ដៅ​ក្ដៅ​ខ្លាំង ពេក  ។ លោក​សល់ លូ បន្ដ​ទៀត​ថា នៅ​ពេលស្រង់​កូន​យក​ចេញពី​រណ្ដៅ​លាមក​បាន​ហើយ​ក៏​នាំ​មក​ដល់​ផ្ទះ ប្រពន្ធ​និង​កូន​ៗ​របស់​គាត់​បាននាំ​គ្នា​យក​ទឹក​មក​លាងងូតទឹក​ដុស​សាប៊ូ និងលាបថ្នាំ​ព្យាបាល​ទៅ​លើ​មុខរបួស​ដែល​រលាក​ពេញ​ខ្លួន​នេះ ។ គាត់​បាន​ប្រាប់​បន្ថែម​ដែរ​ថា កាលពី​ថ្ងៃ​ដែល​កូនស្រី​ឈ្មោះ​រ៉​ចំ​ព្យា​ងបាត់ខ្លួន​ភ្លាម​ៗ​នោះប្រពន្ធ​របស់​ឈ្មោះ​ញឹក ឌុ​ល ជា​ម្ចាស់​បង្គន់បាន​មក​ប្រាប់​ប្រពន្ធ​របស់​គាត់ថា បានឃើញ​កូនស្រី​គាត់​ដើរទៅ​បត់ជើង​នៅបង្គន់​របស់​គាត់​ដែរ ប៉ុន្ដែ​ពេល​នោះ​ប្រពន្ធ​គាត់ដែល​ត្រូវជា​ម្ដាយ​របស់​រ៉​ចំ​ព្យា​ង ក៏​បាន​ទៅ​រកកន្លែង​បង្គន់​នោះ​ដែរ តែ​រក​មិនឃើញ ហើយមិន​នឹក​ស្មានថា នាង​ធ្លាក់ចូល​ក្នុង​អណ្ដូងបង្គន់​នេះ​ទេ ។ ដោយសារ​ការ​ស្មាន​មិន​ដល់បែប​នេះ ទើប​ធ្វើ​ឱ្យ​កូនស្រី​របស់​គាត់​នៅ​ក្នុងបង្គន់​អស់​រយៈពេល​១១​ថ្ងៃ​បែប​នេះ ។

ក្នុង​ពេល​បច្ចុប្បន្ននាង​រ៉​ចំ​ព្យា​ង ពុំ​អាចដើរ​បាន​ទេ កំពុង​សំរាក​ព្យាបាល​ពី​សំណាក់ឪពុក​ម្ដាយ​មើលថែ​នៅផ្ទះ​របស់​ខ្លួន ហើយលោក​សល់ លូ ក៏​កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយស្ទើរតែ​ដើរ​មិន​រួច​ផង ព្រមទាំង​ក៏​កំពុងដ​ង្ហើ​យ​ហៅរក​សប្បុរសជន​ដែល​មានសប្បុរសធម៌ និង​អង្គការ​នានា​ជួយ​ឧបត្ថម្ភនិង​គាំពា​ដល់​កូនស្រី​គាត់​ផង ។
កោះសន្ដិភាព​បាន​ព្យាយាម​សួរ​នាង​រ៉​ចំព្យា​ង ដែរ ពី​ការ​រស់នៅ​ក្នុង​បង្គន់តែ​នាង​មិន អាច​និយាយ​បាន ។
ទោះបីជា​បែ​បណាការ​បាត់​ខ្លួន និង​ការ​រកឃើញ​នាង​ក្នុង​រណ្ដៅ​បង្គន់​ដែល​មិន​គួរ​ឱ្យ​ជឿគឺ​បាន​កើតឡើង​ពិតមែន តែ​ការ​ស្ថិត​ក្នុងរណ្ដៅ​យ៉ាង​អសោចិ៍​បែប​នេះ​១១​ថ្ងៃ តើ​នាងអាច​នៅ​មានជីវិត​បែប​នេះ​មែនឬ? ភាពមន្ទិល​សង្ស័យ​មួយទៀត គឺ​ការ​ធ្លាក់​ក្នុង​រណ្ដៅបង្គន់​របៀប​ណា​ទៅបើ​ប្រហោង​សំរាប់​បត់ជើង​តូច​មួយ​នោះ? បញ្ហា​នេះ​ហាក់ដូចជា​មានអាថ៌​កំបាំង​ណាស់ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment