
លោកលីវ ជុនយី នាយករងនៃមជ្ឈមណ្ឌលប្រឡងរបស់ក្រសួងអប់រំចិនថ្លែង កាលពីថ្ងៃទី៦ មិថុនា ថា អាជ្ញាធរមានសមត្ថកិច្ចទាំងមូលត្រៀមសំរាប់ករណីបន្ទាន់ទាំងឡាយ។ នៅទីក្រុងប៉េកាំង ប៉ូលិស និងកង ឆ្នាំសន្ដិសុខត្រូវបានកេណ្ឌប្រមូលដើម្បីធានាសន្ដិសុខទីតាំងប្រឡងទាំងឡាយ ។ ក្នុងខេត្ដហ៊ឺណាន់ (ភាគកណ្ដាល) និងខេត្ដអានហ្វី (ភាគខាងកើត) ក្រុមអន្ដរាគមន៍បន្ទាន់ត្រូវបានបង្កើតឡើងសំរាប់ទប់ទល់ករណីដែលអាចកើតមានឡើង ។ ដោយជួបប្រទះការវាយប្រហារជាញឹកញាប់នាពេលថ្មីៗនេះលើពួកសិស្សសាលា តំបន់ស្វយ័ត ហ្ស៊ូអាង ខេត្ដហ្គាងស៊ី បានស្នើដល់បណ្ដាគ្រូបង្រៀនឱ្យអមការពារបណ្ដាសិស្សរហូតដល់កន្លែងប្រឡង ។ លោកលី ជុនយី គូសបញ្ជាក់ថា ការប្រឡងចូលរៀនសាកលវិទ្យាល័យសំខាន់ខ្លាំងណាស់ដែលគ្រប់រដ្ឋអំណាចដែលពាក់ព័ន្ធត្រូវប្រមូលការខិតខំប្រឹងប្រែងរបស់ពួកគេ។ សរុបសិស្សចំនួន៩,៥៧លាននាក់មានឈ្មោះប្រឡងចូលរៀនសាកលវិទ្យាល័យនាឆ្នាំនេះ ហើយអត្រាអ្នកជាប់ត្រូវមាន៦៨% ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment