
ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី៣ មិថុនា កន្លងមក មន្ដ្រីជំនាញកាំកុងត្រូល មាត់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានសហ ការជាមួយមន្ដ្រីគយ មន្ដ្រីគណៈកម្មការច្រក និងសមត្ថកិច្ចប៉ូលិសអន្ដោប្រវេសន៍បានយកទំនិញ និងអាហារខូចគុណភាពរាប់រយគីឡូក្រាម ដុតកំទេចចោល ។ លោកស៊ាន ស៊ីណាត អនុប្រធានសាខា កាំកុងត្រូលខេត្ដបន្ទាយមានជ័យ និងជា ប្រធានទទួលបន្ទុកឈរជើងមាត់ច្រកប៉ោយ ប៉ែត បានឱ្យដឹងថា ទំនិញ និងអាហារខូច គុណភាពដែលត្រូវយកទៅដុតកំទេចចោល នោះមានសណ្ដែកដីបំពងខូចគុណភាព៣០ គីឡូរកាម ចេកឆាបខូចគុណភាព១២០គីឡូក្រាម កាពិខូចគុណភាពចំនួន១០ធុង (ស្មើ នឹង២០០គីឡូក្រាម) ដំណាប់កន្ទួតខូចគុណភាព១៧០គីឡូក្រាម ទំញំងត្រាំខូចគុណភាព ១០០គីឡូក្រាម ប្រេងសណ្ដែកខូចគុណភាព ២០គីឡូក្រាម និងមៀនកំប៉ុងហួសកំណត់ រយៈពេលប្រើប្រាស់ខូចគុណភាពចំនួន២៤ កំប៉ុង ។ លោកអនុប្រធានសាខាបានបន្ដឱ្យដឹង ទៀតថា ទំនិញនិងអាហារខូចគុណភាពទាំង អស់នេះ គឺមន្ដ្រីជំនាញរបស់លោកដែលឈរ ជើងនៅមាត់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានត្រួតពិនិត្យចាប់ប្រមូលពីរទេះ របស់កម្មករដែលនាំចូលពីប្រទេសសៀម ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment