Tuesday, June 8, 2010

ក្រុមប្រឹក្សា​ខណ្ឌទួលគោក​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ក្រុមប្រឹក្សា​ខណ្ឌទួលគោក អាណត្ដិទី​១ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ ដើម្បី​ធ្វើការ​ពិភាក្សា​និង​អនុម័ត​នូវ​របៀប វារៈ​ផ្សេង​ៗ​ក្រោម​អធិបតីភាព​លោក​ម៉ែ​ន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក និង លោក​សេង រតនៈ អភិបាល​ខណ្ឌទួលគោក ។

លោក​ម៉ែ​ន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ទួល​គោក​អាណត្ដិ​ទី​១ បានឱ្យ​ដឹង​ថា ការ​ជួប ប្រជុំ​សាមញ្ញ​លើក​ទី​១៣​នេះ​មាន​របៀបវារៈ ចំនួន​២ របៀបវារៈ​ទី​១ កិច្ច​ពិភាក្សា និង អនុម័ត​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញលើកទី​១២ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក និង របៀបវារៈ​ទី​២ ស្ដាប់​របាយការណ៍​លទ្ធផល នៃ​ការ​អនុវត្ដ​ផែនការ​សកម្មភាព​របស់​រដ្ឋ បាល​ខណ្ឌទួលគោក​រយៈពេល​១​ខែ (​ខែ ឧសភា​) និង​ស្ដាប់​របាយការណ៍​កិច្ចការ​បន្ថែម ដែល​ត្រូវ​អនុវត្ដ​និង​បញ្ហា​ផ្សេង​ៗ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment