ខេត្ដកំពង់ចាម ៖ ក្នុងរដូវវស្សានេះ ភ្លៀងបានបង្អុរធ្លាក់ចុះមកជាបន្ដបន្ទាប់ស្ទើរ តែគ្រប់កន្លែងក្នុងប្រទេសកម្ពុជាបណ្ដាលឱ្យ មានទឹកដក់នៅក្នុងសំបកកង់រថយន្ដ កំប៉ុង សំបកដូង និងវត្ថុផ្សេងៗទៀតដែលជាប្រភព នៃជំរកសត្វមូស។ ស្របពេលនេះអង្គការ UOP នាព្រឹកថ្ងៃទី៥ មិថុនា ២០១០ បាន យកមុងទៅចែកជូនដល់ប្រជាពលរដ្ឋទីទ័ល ក្រនៅក្នុងបរិវេណវត្ដចកស្ថិតនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ដើម្បីចៀសវាងកុំឱ្យ មានការឆ្លងជំងឺគ្រុនឈាមលើកុមារតូចៗ។
តាមលោកពេជ្រ ស្រស់ ប្រធានអង្គការ រួមគ្នាដើម្បីភាពរីកចំរើន (UOP)បានគូស បញ្ជាក់ថា ក្នុងសកម្មភាពមនុស្សធម៌ចុះចែក អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្ររយៈ ពេល៣ខែនេះ គឺជាការរួមចំណែកបំបាត់នូវ ភាពក្រីក្រក្នុងសង្គមជាតិរបស់យើងបានមួយ កំរិតផងដែរ ។ អង្គការបានមកចែក អំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងបរិ វេណវត្ដចក ព្រមទាំងបានជួយបង្រៀនឱ្យ បងប្អូនចេះថែទាំសុខភាពនៅក្នុងការរស់នៅ សព្វថ្ងៃដូចជា ត្រូវតែជំរះស្មៅឱ្យបានស្អាត នៅជុំវិញបរិវេណផ្ទះ ជីករណ្ដៅកប់វត្ថុ ផ្សេងៗកុំឱ្យមានទឹកដក់ដែលជាជំរកមូសខ្លា ។
ពេលចេញទៅធ្វើស្រែ និងចំការក្ដី មិនត្រូវហូបទឹកស្ទឹង ឬត្រញំងឡើយទាំង នេះហើយដែលជាកត្ដាបណ្ដាលឱ្យប៉ះពាល់ ដល់សុខភាព ឬរាករូស ពោលគឺត្រូវតែ*“ផឹក ស្អាត ហូបស្អាត និងរស់នៅស្អាត”។ លោកបន្ដថា សំរាប់ទិសដៅក្នុងពេល អនាគតខាងមុខនឹងមានគំរោងសាងសង់មជ្ឈមណ្ឌលមួយក្នុងខេត្ដកំពង់ធំ បើសិនជាមាន មូលនិធិគ្រប់គ្រាន់សំរាប់ឱ្យក្មេងកំព្រាគ្មាន ទីពឹង ក្មេងហិតកាវ និងក្មេងសុំទាន រៀន សូត្រ ។ ព្រះតេជគុណ សក់ ស៊ីថន អនុ ប្រធានអង្គការមានថេរដីកាឱ្យដឹងថា ចំពោះ សកម្មភាពមនុស្សធម៌ក្នុងប្រតិបត្ដិការនា ពេលកន្លងមក នៅខេត្ដបាត់ដំបង ខេត្ដព្រះ សីហនុ ខេត្ដកំពង់ស្ពឺ ខេត្ដកណ្ដាល ខេត្ដ ក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដរតនគីរី ខេត្ដ មណ្ឌលគីរី ខេត្ដកំពត និងខេត្ដកំពង់ចាម ។
នេះជាលើកទី១ហើយដែលអង្គការ UOP នាំអំណោយមកចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន៣០គ្រួសារនៅក្នុងបរិវេណវត្ដចក ក្នុងនោះ១គ្រួសារៗទទួលបានមុង១ ទឹកដោះ គោ សារុង១ ត្រីខ មី៤កញ្ចប់ ស្ករស និង តែ២កញ្ចប់។ ដោយឡែកសំរាប់តាយាយ២០ នាក់ទៀត ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ៥.០០០រៀល ។ ថ្វីដ្បិតតែអំណោយទាំងនេះ មិនច្រើនក្ដី តែអាចជួយដោះស្រាយជីវភាព បានមួយកំរិតផងដែរ ។ បន្ទាប់មកនឹងបន្ដ សកម្មភាពមនុស្សធម៌ជួយដល់ជនក្រីក្រ ជន ពិការនៅកន្លែងផ្សេងទៀត ។ អំណោយ ទាំងនេះបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន Vero media design, VCKS និង KBA នៅរាជធានីភ្នំពេញ ។
លោកឃុន មៀន ប្រធានក្រុមប្រឹក្សាឃុំ ចកបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៣០ គ្រួសារនេះមកពីភូមិចំនួន១០នៃឃុំចក ដែល មានជីវភាពក្រីក្របំផុត។ ក្នុងនាមរូបលោក ជាអាជ្ញាធរមានសេចក្ដីរីករាយដោយឃើញ កាយវិការមនុស្សធម៌របស់អង្គការនេះ ។ អ្វី ដែលចាប់អារម្មណ៍នោះ គឺការបង្រៀនឱ្យ កុមារា កុមារី ដេកក្នុងមុងដើម្បីចៀសវាង កើតជំងឺគ្រុនឈាម ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment