Tuesday, June 8, 2010

រយៈពេល​៥​នាទី​ខ្យល់កួច​បំផ្លាញ​ផ្ទះ អស់​៣២​ខ្នង​នៅ​ស្រុក​ថ្មគោល

រង​ការ​បំផ្លាញ ដោយ​ខ្យល់ព្យុះខេត្ដបាត់ដំបង ៖ លំនៅ​ឋាន និង​ផល ដំណាំ​របស់​ប្រជាពលរដ្ឋ​បាន​រង​ការ​បំផ្លាញ ដោយ​ខ្យល់ព្យុះ និង​កួច​មិន​ឈប់​ឈរ​នា​ដើម រដូវវស្សា​ឆ្នាំ​នេះ ជាក់ស្ដែង ខ្យល់កួច​យ៉ាង គំហុក​បាន​បោកបក់​បំផ្លាញ​លំនៅ​ឋាន​រាប់ សិប​ខ្នង​ទៀត​កាលពី​រសៀល​ថ្ងៃ​ទី​៦ មិថុនា នៅ​ភូមិ​ក្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ។ លោក​ស៊ា​ង រ៉ា​ស៊ិ​ញ អធិការរង​ប៉ូលិស ស្រុក​ថ្ម គោល​បាន​ប្រាប់​ឱ្យ​ដឹង​ថា លំនៅ​ឋាន របស់​ពលរដ្ឋ​ស្ទើរតែ​មួយ​ភូមិ​ក្រួស​ត្រូវ​រង​ការ​បំផ្លាញ​ដោយ​ខ្យល់កួច​ដ៏​កំណាច​នេះ​តែ​មួយ ប៉ប្រិចភ្នែក​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់ វា​បាន​បំផ្លាញ​លំនៅ​ឋាន​អ្នកស្រុក​សរុប​៣២ ខ្នង ក្នុង​នោះ​មាន​៦​ខ្នង​រង​ការ​ខូចខាត​ទាំង ស្រុង ដែល​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ធំ​មួយ ផង បាន​រលំ​របើក​ជើង​ទម្រ​តែ​ម្ដង ចំណែក ផលដំណាំ​បាន​ខូចខាត​ដោយ​អន្លើ  ប៉ុន្ដែ​គ្មាន គ្រោះថ្នាក់​មនុស្ស ឬ​សត្វ​នោះ​ទេ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment