
បុរសឈ្មោះម៉ូហាម៉េដ ម៉ាហ៍មូដ អាឡេសសា អាយុ២០ឆ្នាំ និងបុរសឈ្មោះកាឡូស អ៊ី ឌូ អារដូ អាល់ម៉ុង អាយុ២៤ឆ្នាំ ត្រូវចាប់ខ្លួនពេលពួកគេត្រៀមឡើងយន្ដហោះទៅកាន់ទីក្រុងគែរ ។ ប្រភពព័ត៌មានមួយបញ្ជាក់ថា បុរសទាំង២នាក់នោះស្ថិតក្រោមការតាមដានចាប់តាំងពីខែតុលា ឆ្នាំ២០០៦ មក ។ បុរសទាំង២មានសញ្ជាតិអាមេរិក ។ ម៉ូហាម៉េដ ម៉ាហ៍មូដ អាឡេសសា កើតនៅសហរដ្ឋអាមេរិក ហើយគ្រួសាររបស់គេមាន ដើមកំណើតប៉ាឡេស្ទីន ។ ចំណែកកាឡូសអឺ ឌូអារដូ អាល់ម៉ុង វិញ កើតនៅដូមីនីកែន ហើយចូលសញ្ជាតិអាមេរិក ។ ក្នុងពេលស៊ើបអង្កេតតាមដានអាជ្ញាធរថតបានការសន្ទនាគ្នាដោយក្នុងការសន្ទនាគ្នាទាំងនោះជនសង្ស័យទាំង២និយាយពីសង្គ្រាមសាសនាប្រឆាំងអាមេរិក ។ អាឡេសសា និងអាល់ម៉ុង ត្រូវបញ្ជូនមកតុលាការសហព័ន្ធក្រុង NEWARY រដ្ឋញូវជឺស៊ីនាថ្ងៃទី៧ មិថុនា ។ ពួកគេត្រូវទទួលការចោទប្រកាន់ពីបទប្រែក្លាយខ្លួនដើម្បីប្រព្រឹត្ដអំពើភេរវកម្មអន្ដរជាតិក្នុងនាមនៃសង្គ្រាមសាសនាជីហាដ យកលំនាំតាមចលនាអ៊ិស្លាម សូម៉ាលី ឈ្មោះអាល់ចាបាអាប ។ ពួកគេអាចមានទោសជាប់គុកអស់មួយជីវិត ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment