
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហោះកាត់ថាសេដាក បានចាប់ផ្តើមជំរុញ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទិញអង្ករសរីរាង្គដែលកសិករ ដាំដោយមិនប្រើសារធាតុគីមី។
លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញមកថា អង្ករសរីរាង្គ កំពុងចាប់ផ្តើមទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
មន្រ្តីអង្គការសេដាក បានឲ្យដឹងថា ការផលិតអង្ករសរីរាង្គ កាន់តែមានបរិមាណ ខ្ពស់ស្របពេលដែលអ្នកនិយមហូបអង្ករនេះបានកើនឡើង។
លោក ហ៊ឹម ខទៀត មន្រ្តីព័ត៌មានរបស់អង្គការសេដាក បានឲ្យដឹងថានៅឆ្នាំ២០០៣ កសិករផលិតអង្ករសរីរាង្គបាន១០តោន តែឆ្នាំនេះ បានកើនដល់១៥០០តោន។
ប៉ុន្តែមន្រ្តីអង្គការសេដាក បានបញ្ជាក់ថា កំណើនផលិតផលនេះ នៅមិនទាន់ឆ្លើយតបការទិញរបស់ប្រជាពលរដ្ឋនៅឡើយទេ។
លោក អួង សុផន ប្រធានបណ្តាញកសិករនិងធម្មជាតិ បានមានប្រសាសន៍ថាយើងផលិត អង្ករសរីរាង្គដើម្បីសុខភាពអ្នកហូប។
(សូមបញ្ជាក់ថា អង្ករសរីរាង្គគឺជាអង្ករដែលដាំដុះដោយគ្មានប្រើជីនិងថ្នាំគីមី។អង្ករប្រភេទនេះបញ្ចៀសបានការគំរាមកំហែងសុខភាពដោយសារឥទ្ធិពលជាតិគីមី។
លោក ហ៊ឹម ខទៀត បានបញ្ជាក់ថា អង្ករសរីរាង្គមានតម្លៃខ្ពស់ជាងអង្ករដែលប្រើគីមីក្នុងតម្លៃ១០០រៀលឬ២០០រៀល ក្នុងមួយគីឡូក្រាម។
លោកបានមានប្រសាសន៍ពន្យល់អំពីមូលហេតុដែលអង្ករសរីរាង្គមានតម្លៃខ្ពស់ដូចនេះ។
មន្រ្តីអង្គការសរដាក បានបញ្ជាក់ថា អង្ករសរីរាង្គមិនសូវទទួលបានអ្នកគាំទ្រនៅតាមបណ្តាខេត្តនោះទេ ប៉ុន្តែការលក់អង្ករសរីរាង្គនៅភ្នំពេញមានបរិមាណកាន់តែខ្ពស់ ដែល ធ្វើឲ្យសាខាអង្ករសរីរាង្គមានកំណើនដល់៧កន្លែងនៅភ្នំពេញ។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រា្តលី)
No comments:
Post a Comment