កម្ពុជា និងវៀតណាម បានសន្យាជាមួយគ្នាថា ការកំណត់ព្រំដែន និងការបោះបង្គោលសីមា នឹងត្រូវបានបញ្ចប់ នាឆ្នាំ២០១២ ដូចដែលមានការព្រមព្រៀងគ្នាពីថ្នាក់ដឹកនាំប្រទេសទាំងពីរ ។ការព្រមព្រៀងនេះ ត្រូវបានបង្កើតឡើង ក្នុងកំឡុងកិច្ចប្រជុំវិសាមញ្ញពិសេសមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃ៨ មិថុនា កន្លងមកនេះ រវាងប្រធាននៃគណកម្មាធិការចំរុះ កម្ពុជា - វៀតណាម ស្តីពីការកំណត់ព្រំដែន និងការបោះបង្គោលសីមា។
គណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក Ho Xuan Son ឧបនាយករដ្ឋមន្ត្រី និងជាប្រធាននៃគណកម្មាធិការជាតិព្រំដែន និងជាប្រធាននៃគណកម្មាធិការចំរុះលើការកំណត់ព្រំដែន និងការបោះបង្គោលសីមា។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក វ៉ា គីមហុង រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធាននៃគណកម្មាធិការចំរុះ កម្ពុជា - វៀតណាម លើការកំណត់ព្រំដែន និងការបោះបង្គោលសីមា។
ភាគីទាំងសងខាង បានធ្វើការត្រួតពិនិត្យ និងពិភាក្សាគ្នា លើវិធានការណ៍ដើម្បីជំរុញសកម្មភាពការងារនៅតាមព្រំដែន។ ផ្អែកតាមសិក្ខាសាលាបណ្តុះបណ្ដាលមួយដែលនឹងធ្វើឡើងនៅទីក្រុង Can Tho ប្រទេសវៀតណាម ពាក់កណ្តាលខែកក្កដា ២០១០ ខាងមុខនេះ ដើម្បីបង្កើនបទពិសោធន៍ និងបញ្ចប់នីតិវិធីការកំណត់ព្រំដែន និងការដាំបង្គោលសីមា។ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា បើកកិច្ចប្រជុំមួយស្តីពីក្រុមផែនទីនៅរាជធានីភ្នំពេញ នាដើមខែមិថុនា ២០១០ កន្លងមកនេះ។
ថ្នាក់ដឹកនាំគណៈប្រតិភូទាំង២រូបនេះ បានយល់ព្រមនឹងបើកកិច្ចប្រជុំនាពេលឆាប់ៗនៅប្រទេសវៀតណាម នាខែកញ្ញាខាងមុខនេះ៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment