ក្រុមអគ្គរដ្ឋទូត និងបុគ្គលិកនៃភ្នាក់ងារផ្តល់ជំនួយ មានគម្រោងនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងទីក្រុង Can Tho ព្រមទាំងខេត្ត An Giang ប្រទេសវៀតណាម នាថ្ងៃ៦ ដល់ថ្ងៃ៨ មិថុនា ២០១០ នេះ។ការសិក្សាលក្ខណៈបែបដំណើរទេសចរណ៍នេះ ធ្វើឡើងដើម្បីជួយផ្សព្វផ្សាយពីទំនាក់ទំនងរីកចំរើន និងឱកាសអភិវឌ្ឍន៍ និងការប្រកួតប្រជែងក្នុងតំបន់ដីសណ្ដកទន្លេមេគង្គកណ្តាល និងភាគខាងត្បូង ព្រមទាំងការទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។
ដំណើរទេសចរណ៍នេះ បង្កើតឡើងជាពិសេសនៅពាក់កណ្តាលកិច្ចប្រជុំនៃក្រុមអ្នកផ្ដល់ការប្រឹក្សា ដែលនឹងប្រារព្ធធ្វើឡើងនៅ Rach Gia ខេត្ត Kien Giang ប្រទេសវៀតណាម នាថ្ងៃ៩ ដល់ថ្ងៃ១០ មិថុនា។ ដំណើរទេសចរណ៍នេះចូលរួមរៀបចំឡើងដោយ ក្រសួងដឹកជញ្ជូនវៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថានទូតអូស្ត្រាលី និងធនាគារកូរ៉េ Eximbank។
រដ្ឋាភិបាលអូស្ត្រាលី ធនាគារកូរ៉េ Eximbank និង ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងផ្តល់នូវជំនួយហិរញ្ញវត្ថុ លើគម្រោងតំបន់ឆ្នេរខាងត្បូងនៃអនុតំបន់ទន្លេមេគង្គ ចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ក្នុងទិសដៅគាំទ្រសេដ្ឋកិច្ចតំបន់ទន្លេមេគង្គខាងត្បូង ដោយធ្វើការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង និងបង្កើតសកម្មភាពប្រកួតប្រជែង។
អ្នកផ្ដល់ជំនួយកំពុងធ្វើការត្រួតពិនិត្យលើភាពដែលអាចធ្វើទៅបាន ដើម្បីបង្កើនទំនាក់ទំនងតំបន់ដីសណ្ដកទន្លេមេគង្គកណ្តាល និងភាគខាងត្បូង៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment