
សាជីវកម្ម Shimizu ជប៉ុន ជាអ្នកផ្តើមគំនិតបង្កើតទីក្រុងបៃតងអណ្តែតលើទឹកនេះឡើង។ ដូច្នេះ ជំនួសការដាំដើមឈើនៅក្នុងសួរច្បារមុខផ្ទះ ដើម្បីបង្កើតអារម្មណ៍ល្អដល់ខ្លួន ដែលហាក់បីដូចជាកំពុងរស់នៅក្នុងបរិស្ថានបៃតងមួយ។ ដើមឈើដ៏ធំសម្បើមមួយ ក្លាយទៅជាគេហដ្ឋាន ទៅកាន់ទីក្រុងបៃតងអណ្ដែតលើទឹក ដែលគ្មានការបំពុលបរិស្ថាន។
ទីក្រុងបៃតងនេះ ជាផ្នែកនៃអគារអណ្តែត ក្រឡេកមើលទៅហាក់បីដូចជាស្លឹកឈូកមួយសន្លឹក អាចផ្ទុកមនុស្សបាន ១.០០០.០០០នាក់ ហើយអគារនិមួយៗ មានកំពស់ ១គីឡូម៉ែត្រ ដែលជាអគារទំនើបខ្ពស់ៗ មានគេហដ្ឋាន ពាណិជ្ជកម្ម និងអគារការិយាល័យនៅកំពូលទីក្រុងនេះ។
ទីក្រុងបៃតងអណ្តែតលើទឹកនេះ ត្រូវបានបង្កើតឡើងក្នុងទិសដៅរួមរស់នៅជាមួយនឹងធម្មជាតិ៕


(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment