Wednesday, June 9, 2010

សាកសព​មនុស្ស​៥៥​នាក់​រក​ឃើញ​ក្នុង​រណ្ដៅ​រួម​មួយ​នៅ​ម៉ិចស៊ិក

ទាហានមិចស៊ិកនៅយាមសាកសពអ្នករត់ពន្ធគ្រឿងញៀនក្រសួង​កិច្ចការ​សាធារណៈ​នៃ​រដ្ឋ GUERRERO របស់​ម៉ិចស៊ិក​រាយការណ៍​កាលពីថ្ងៃ​ទី​៧ មិថុនា ថា សរុប​សាកសព​មនុស្ស​៥៥ នាក់​ត្រូវ​បាន​គេ​យក​ចេញពី​រណ្ដៅ​រួម​លួចលាក់​មួយ​ក្នុង​រដ្ឋ​នេះ ស្ថិត​នៅ​ភាគ​ខាងត្បូងប្រទេស​រាតត្បាត​ដោយ​សង្គ្រាម​របស់​ពួកស្ដេច​រត់ពន្ធ​គ្រឿងញៀន ។ រណ្ដៅ​រួម​នេះត្រូវ​បាន​រក​ឃើញ​នៅ​មាត់​អណ្ដូងរ៉ែ​មួយ​ដែល​មាន​ជំរៅ​ជាង​១០០​ម៉ែត្រ​រក​ឃើញ​កាលពី​១​សបា្ដហ៍​មុនក្នុងភូមិ​ទេសចរណ៍​តា​ក់កូ ។ អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ដ​ថា គិត​មកដល់​យប់​ថ្ងៃ​ទី​៥ មិថុនា ចំនួន​សាកសព​សរុបដែល​ទាញ​យក​ចេញពី​រណ្ដៅ​នេះ​មាន​៥៥​នាក់ ហើយ​ការងារ​រុករក​ត្រូវ​បាន​បញ្ចប់ ។ ក្នុងចំណោម​សាកសព​មនុស្ស​ទាំង​៥៥​នាក់ មាន សាកសព​តែ​៤​ប៉ុណ្ណោះ អាច​កំណត់​ដឹង​អត្ដសញាណ ក្នុង​នោះ​រួម​មាន​សាកសព​របស់នាយក​ពន្ធនាគារ​មួយ​ផង ។ សាកសព​មនុស្ស ទាំងនេះ​អាច​ត្រូវ​គេ​នាំ​យក​ទៅ​ទំលាក់​ក្នុងរណ្ដៅ​មួយ​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ ។

រដ្ឋ GUERRERO នៅ​ជាប់​មហាសមុទ្រប៉ា​ស៊ី​ហ្វិ​ក ប្រើ​ជា​កន្លែង​ឆ្លងកាត់​កូកាអ៊ីន និងហេ​រ៉ូ​អ៊ី​ន នាំ​ចូល​ពី​អា​មេ​រិ​ក​ខាងត្បូងបន្ទាប់ មក​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ជាប្រទេស​ប្រើប្រាស់​គ្រឿងញៀន​ធំ​ជាងគេ​លើ​ពិភពលោក ។ សង្គ្រាម​រវាង​ពួក​ក្រុម​ស្ដេចរត់ពន្ធ​គ្រឿងញៀន បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ជិត​២៣.០០០​នាក់ ហើយ​នៅ​ម៉ិចស៊ិក​ចាប់តាំងពី​ការ​ឡើង​កាន់​អំណាច​របស់​លោក ប្រធានាធិបតី​ហ្វឺ​លី​ប កាល់​ដឺ​រ៉ូ​ន ពី​ដំណាច់ឆ្នាំ២០០៦​មក ទោះបីជា​មានការ​ដាក់​ពង្រាយកង​ទាហាន​ដល់​ទៅ​ជាង​៥០.០០០​នាក់​ក្នុង ប្រទេស​ក្ដី ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment