Wednesday, June 9, 2010

កង​ទ័ព​កូ​រ៉េ​ខាងត្បូង​ដាក់​ប្រដាប់​បំពង​សំលេង តាម​បណ្ដោយ​ព្រំដែន

ម៉ាស៊ីន​ឃោសនា​កូរ៉េ​ខាងត្បូង​រាយការណ៍ កាលពី​ថ្ងៃ​ទី​៨ មិថុនា ថា កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ដាក់​រាយ​ប្រដាប់​បំពង​សំលេង​នៅ តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង ដែល​នោះ​ជា​វិធានការ​មួយ​ប្រកាន់​យក​ក្នុង ក្រប​ខណ្ឌ​ផ្សព្វផ្សាយ​ការ​ឃោសនា​ប្រឆាំង ក្រុង​ព្យុ​ង​យ៉ាង ។
យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា កងទ័ព​កូរ៉េ​ខាងត្បូង បាន​ដាក់​ពង្រាយ​ប្រដាប់​បំពង​សំលេង​នៅ តាម​ប៉ុស្ដិ៍​យាម​ស្ថិត​នៅ​ជិត​ខ្សែបន្ទាត់​កំរិត ព្រំដែន​របស់​ប្រទេស​ទាំង​២ ហើយ​គ្រោង ដាក់​បន្ថែម​ច្រើន​ទៀត​នា​ថ្ងៃ​ទី​៩ មិថុនា ។
ការ​សំរេចចិត្ដ​ផ្សាយ​ការ​ឃោសនា​ឡើង វិញ​នេះ បន្ទាប់​ពី​ផ្អាក​រយៈពេល​៦​ឆ្នាំ​ត្រូវ​បាន ចាត់​ទុក​ថា ជា​វិធានការ​ដាក់​ទណ្ឌកម្ម​មួយ ប្រឆាំង​នឹង​ក្រុង​ព្យុ​ង​យ៉ាង ដែល​ទទួល​ការ ចោទប្រកាន់​ថា បាញ់​គ្រាប់បែក​បុក​ក្នុង​ទឹក កាលពី​ខែមីនា​កន្លង​មកនេះ បណ្ដាល​ឱ្យ​លិច នាវាចម្បាំង​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង និង ស្លាប់​ទាហាន​ម៉ា​រី​ន​៤៦​នាក់ ។ ក្រុង​ព្យុ​ង យ៉ាង​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ ហើយ​គំរាម​ថា នឹង​បាញ់​កំទេច​ប្រដាប់​បំពង សម្លេង​ទាំងនោះ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment