
លោកកាន បានឡើងបន្ដតំណែងពីលោកយូគីអូហាតូយ៉ាម៉ា ដែលត្រូវបង្ខំចិត្ដលាលែងចេញពីតំណែង ក្រោយកាន់តំណែងនេះបានត្រឹមតែ៨ខែ ។ លោកសុខចិត្ដលាលែងដោយសង្ឃឹមថា គណបក្សលោកអាចដណ្ដើមបានជោគជ័យក្នុងការ បោះឆ្នោតព្រឹទ្ធសភា ដែលគ្រោងធ្វើក្នុងខែ កក្កដាខាងមុខនេះ ។
ពេលប្រកាសពីសមាសភាពរដ្ឋាភិបាលថ្មី អ្នកនាំពាក្យរបស់រដ្ឋាភិបាលថ្មីនោះ លោក យូស៊ីតូ សេនហ្គោគូ ថ្លែងថា លោកកាន ក្នុង ឋានៈជានាយករដ្ឋមន្ដ្រី និងជាប្រមុខគណបក្សប្រជាធិបតេយ្យបានជ្រើសតាំងរដ្ឋមន្ដ្រី ទាំងឡាយ ជាមួយនឹងចេតនាបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលប្រកបដោយវិជ្ជាជីវៈ ស្អាតស្អំ ហើយអាចដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព ។ សរុបក្នុងរដ្ឋាភិបាលថ្មីនេះ មានសមាជិករដ្ឋាភិបាលមុន១១រូប ក្នុងនោះ រួមមានរដ្ឋមន្ដ្រីការបរទេស លោកកាតស៊ូយ៉ា អូកាដា ផងដែរ។ ដូចការគ្រោងទុក លោក យូស៊ីហ៊ីកូ ណូដា អនុរដ្ឋមន្ដ្រីហិរញវត្ថុនៃរដ្ឋាភិបាលមុនក្លាយជារដ្ឋមន្ដ្រីក្រសួងនេះ ។ ដូចលោកកានដែររដ្ឋមន្ដ្រីហិរញវត្ថុថ្មីជឿ ជាក់លើភាពចាំបាច់នៃការកាត់បន្ថយបំណុលសាធារណៈដែលមានដល់ទៅ២ដងខ្ពស់ជាង ផលទុនជាតិសរុប PIB របស់ប្រទេស ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment