Wednesday, June 9, 2010

ផ្ទុះបំពង់ប​ង្ហូរឩ​ស្ម័​ន​មួយ​នៅ​អា​មេ​រិ​ក​ស្លាប់​៣​នាក់បាត់​ខ្លួន​១០​នាក់

រូបភាព​នៃ​អណ្ដាតភ្លើង​ដែល​ឆេះយ៉ាង​សន្ធោសន្ធៅម៉ាស៊ីន​ឃោសនា​អា​មេ​រិ​ក​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣​នាក់​បាន​ត្រូវ​ស្លាប់ ហើយ១០​នាក់​ទៀត​បាត់​ខ្លួន ក្នុង​ការ​ផ្ទុះ​បំពង់​បង្ហូរ ឧស្ម័ន​យ៉ាង​ខ្លាំង​មួយ ដែល​កើត​មាននៅ JOHNSON COUNTRY រដ្ឋ​តិច​សាស់​កាល ពី​ថ្ងៃ​ទី ៧ មិថុនា ។
ការ​ផ្ទុះ​នេះ​ដែល​កើត​មាន​នា​វេលា​ម៉ោង ប្រមាណ​ជា​១៤​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក បណ្ដាល​ឱ្យ​មនុស្ស​៦​នាក់​ទៀត​ត្រូវ​របួស ។ សាក្សី​ទាំងឡាយ​ថ្លែង​ថា ពួក​គេ​ស្ដាប់​ឮ សម្លេង​ផ្ទុះ​យ៉ាង​ខ្លាំង ដូច​ស្នូរ​រន្ទះ ។ ទូរទស្សន៍ បាន​បង្ហាញ​រូបភាព​នៃ​អណ្ដាតភ្លើង​ដែល​ឆេះ យ៉ាង​សន្ធោសន្ធៅ ផ្សែង​ហ៊ុយ​ខ្មៅខ្មួល និង រថយន្ដ​មួយ​គ្រឿង​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លោច ។ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​រលាកហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ ៕  ​

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment