រាជធានីភ្នំពេញ ៖ កាលពីថ្ងៃច័ន្ទ ទី៧ មិថុនា ឆ្នាំ២០១០ វេលាម៉ោង៨ព្រឹក នៅវិមានព្រឹទ្ធសភា បានបើកកិច្ចប្រជុំគណៈកម្មា ធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទនៃការបន្ដសម័យប្រជុំពេញ អង្គលើកទី៧ នីតិកាលទី២នៃព្រឹទ្ធសភា ។
ឆ្លងតាមការពិិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ដ្រៃយ៍ បានកំណត់យក ថ្ងៃអង្គារ ទី៨ មិថុនា ឆ្នាំ២០១០ វេលាម៉ោង ៨ព្រឹក ដើម្បីបន្ដសម័យប្រជុំពេញអង្គលើកទី ៧ នីតិកាលទី២នៃព្រឹទ្ធសភា ដែលមាន របៀបវារៈដូចខាងក្រោម ៖
១-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវ ទឹក ។
២-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញា កុងស៊ុលរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ។
៣-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាឱ្យទៅក្រុមហ៊ុនខេមបូឌាន ទ្រែន មីសិន លីមីតធីត ។
៤-ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន ១រូប តំណាងឱ្យព្រឹទ្ធសភា ។ ក្នុងចំណោម បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះចំនួន ១១រូប គណៈកម្មាធិការអចិន្ដ្រៃយ៍បានសន្និ ដ្ឋានថា បេក្ខនារីមួយរូបពុំមានឯកសារគ្រប់ គ្រាន់ ដើម្បីធានាបាននូវសុពលភាពនៃការ ឈរឈ្មោះរបស់ខ្លួន ។
យោងលើយោបល់លើកឡើងរបស់គណៈ កម្មការពិសេសគណៈកម្មាធិការអចិន្ដ្រៃយ៍ បានឯកភាពសំរេចលើបញ្ជីបេក្ខជនឈរ ឈ្មោះចំនួន១០រូប ដែលគណៈកម្មការ ពិសេសបានរៀបចំ ដើម្បីដាក់ជូនសម័យប្រជុំ ពេញអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងនា ព្រឹកថ្ងៃទី៨ មិថុនា ឆ្នាំ២០១០ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment