Wednesday, June 9, 2010

សាលាឧទ្ធរណ៍​សំរេច​ត​ម្ដ​ល់​សាលក្រមសាលាដំបូង ដែល​ច្រាន​ចោលការ​បង្កើត គណៈកម្មការ​ចំរុះ​ចុះ​ពិនិត្យ ព្រំដែន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំ​ជំ​រះ សាលាឧទ្ធរណ៍​បាន​ប្រកាស​តំកល់​សាល ក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល   បាន​ច្រាន​ចោលការ​ស្នើ​សុំ​របស់​មេធាវី លោក​សម រ​ង្ស៊ី ដោយ​សុំ​ឱ្យ​តុលាការ​បង្កើត គណៈកម្មការ​ចំរុះ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ក្នុង ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្ដស្វាយរៀង ។ ការ ប្រកាស​តំកល់​សាលក្រម​របស់​សាលាដំបូង រាជធានី​ដែល​បាន​ស្នើ​សុំ​ដោយ​មេធាវី​លោក​សម រ​ង្ស៊ី នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម សភាធម្មនុញ​នៃ​សាលាឧទ្ធរណ៍​បើក​សវ​នា ការ​ដេញដោល​អសាធារណៈ​កាលពី​ថ្ងៃ​ទី​៨ មិថុនា  ឆ្នាំ ២០១០ ។
យោង​តាម​មេធាវី​របស់​លោក​សម រ​ង្ស៊ី គឺ លោក​ជូ ជួង​ងី បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ខាងក្រៅ​បន្ទប់​សវនាការ​ថា បន្ទាប់​ពី​ការ សួរ​ដេញដោល​ដោយ​សភាធម្មនុញ​ដែល មាន​តំណាង​មេធាវី​រាជរដ្ឋាភិបាល គឺ​លោកមេធាវី​គី តិច និង​រូប​លោក​ជូ ជួង​ងី មេធាវី តំណាង​លោក​សម រ​ង្ស៊ី អស់​រយៈពេល ប្រមាណ​ជិត​មួយ​ម៉ោង លោក​ញ៉ូ​ង ថុ​ល ប្រធាន​ក្រុម​ចៅក្រម​ជំនុំ​ជំ​រះ​បាន​ប្រកាស តំកល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​*​ភ្នំពេញ​ឱ្យ​នៅ​ដដែល ។ ព័ត៌មាន​លំអិត​នឹង ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ កាសែត​កោះសន្ដិភាព ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment