Wednesday, June 9, 2010

យុទ្ធនាការ​ចុះបង្ក្រាប​បទល្មើស​ជលផល ចាប់បាននេសាទ

មន្ដ្រី​ផ្នែក​និង​សង្កាត់ជលផលកំពុងឧបករណ៍​នេសាទ​ខុសច្បាប់​ខេត្ដកំពង់ឆ្នាំង ៖ មន្ដ្រី​ផ្នែក​និង​សង្កាត់ជលផល​កាលពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ មិថុនា បាន​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ក្នុង​ចំណុច​បរិបូណ៌ កំពង់លែង​ចុង​កោះ ភូមិកណ្ដាល និង​កំពង់​អុស ។ លោក​សេង សុ​វ​ណ្ណា​រិ​ទ្ធ នាយ​ផ្នែក​ជលផល​កំពង់ឆ្នាំង ឱ្យ​ដឹង​ថា អនុវត្ដ​ទៅ​តាមអនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​លោក​បណ្ឌិត ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ ព្រមទាំង​លោក​ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល​ស្ដី​ពី​ការ​បង្ក្រាប បទល្មើស​នេសាទ​គ្រប់​ប្រភេទ​តាម​ដង​ទន្លេ ក្នុង​រដូវ​ហាមឃាត់  ជា​លទ្ធផល​រយៈពេល ៤​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៣ ដល់ទី​៦​មិថុនា  សមត្ថ កិច្ច​បាន​រុះរើ​កាប់​បំផ្លាញ​ចោល​សាច់​អួន ៤១​កន្លែង ស្មើ​ប្រវែង​២.១៥៩​ម៉ែត្រ កាប់ បំផ្លាញ​ចោល​លប​ធ្វើ​ពី​សាច់​អួន​ចំនួន​៣៨ គ្រឿង ដក​បំផ្លាញ​បង្គោល​១.៦១០​ដើម របាំង​ស្បៃ​មុង​៣​កន្លែង ស្មើនឹង​៦០​ម៉ែត្រ ព្រមទាំង​បំផ្លាញ​ចោល​បទល្មើស​នេសាទ ខុសច្បាប់​មួយ​ចំនួន​ទៀត ។
លោក​បន្ដ​ថា បើ​ទោះបីជា​មានការ​ហាម ឃាត់​ការ​នេសាទ​ក្នុង​រដូវ​ហាមឃាត់​យ៉ាង ណា​ក៏​ដោយ​ក៏​មាន​ជនខិលខូច​លួច​ប្រើ ឧបករណ៍​នេសាទ​ខុសច្បាប់​មាន​អួន អួន​ស្បៃ មុង លប សាច់​អួន​ជាដើម​។ ដែល​កត្ដា​នេះ បង្ក​ឱ្យ​ហិនហោច​ដល់​ត្រី​គ្រប់​ប្រភេទ ព្រោះ ថា​នេះ​គឺជា​រដូវ​ត្រី​ពង​កូន​ដែល​ខាង​រដ្ឋបាល ជលផល​មានការ​ប្រុង​ប្រយ័ត្ន​ណាស់ បើសំលាប់​មេត្រី​១​ក្បាល​ដូច​សំលាប់​កូន​ត្រី​ក្នុង ពោះ​រាប់​លាន​កូន ។ លោក​បាន​សន្យា​ថា​នឹង ចុះ​បង្ក្រាប​បន្ដ​ទៀត​នៅ​តំបន់​ណា​ដែល​ពុំ​ទាន់​បាន​ទៅ​ដល់​ដើម្បី​ធានា​បាន​សុវត្ថិភាព​ត្រី​ក្នុង រដូវ​ហាមឃាត់​នេសាទ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment