មន្រ្តីថៃបានអំពាវនាវឲ្យមានការកាត់ក្តីដោយយុត្តិធម៌មួយចំពោះបុរសថៃពីររូប ដែលគេសង្ស័យថា បានលបយកការណ៍សម្ងាត់នៅក្នុងមូលដ្ឋានទ័ព អាកាសក្នុងប្រទេសកម្ពុជា។
កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា បុរសជនជាតិថៃពីរនាក់ ដែលទាហានកម្ពុជាបានចាប់ ខ្លួននៅក្នុងខេត្តព្រះវិហារកាលពីចុងខែឧសភានោះ បានរង ការចោទប្រកាន់ពី បទចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និង មានអាវុធខុសច្បាប់។
ចៅក្រុមនៅក្នុងខេត្តព្រះវិហារលោក កែវ ស៊ីម និយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតបន្ថែមទៀតថាតើ ជនជាតិថៃទាំងពីរនាក់នោះ កំពុងស៊ើបការណ៍ ឬ យ៉ាងណានោះ។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tani Thongphakdi និយាយថា បុរសថៃទាំងពីរ នាក់នោះគឺជាអ្នកភូមិដែលរស់នៅក្បែរព្រំដែនប្រទេស កម្ពុជា។
លោក Tani បន្តថា រដ្ឋាភិបាលថៃសង្ឃឹមថា អ្នកទាំងពីរនោះនឹងទទួលបានការកាត់ទោសដោយយុត្តិធម៌ពីសំណាក់អាជ្ញាធរកម្ពុជា៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment