ពិធីមួយនឹងត្រូវគេប្រារព្ធធើ្វនៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអារ៉ាប់រួមនៅថ្ងៃនេះដើម្បីគោរពវិញ្ញាណខ័ន្តចំពោះទាហាន អូស្ត្រាលីពីររូបដែល បានពលីជីវិត នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
លោក Darren Smith និងលោក Jacob Moreland មកពីទីក្រុង Brisband បានស្លាប់កាល ពីថ្ងៃច័ន្ទនៅក្នុងការផ្ទុះគ្រាប់តាមដងផ្លូវមួយ។
គេនឹងរៀបចំពីធីមួយនៅក្នុងខេត្ត Tarin Kowt ក្នុងប្រទេសអាហ្វហ្កានីស្ថានមុនពេលដែលសាកសព ទាំងពីនោះត្រូវគេដឹកតាមយន្តហោះ មកកាន់មូល ដ្ឋានទ័ពអាកាស Al Minhad ក្នុងប្រទេសអារ៉ាប់រួមសម្រាប់ការគោរពវិញ្ញណខ័ន្ត។
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីលោក John Faulkner និង មេបញ្ជាការកងទ័ពអូស្ត្រាលីលោក Angus Houston នឹងទៅចូលរួមនៅក្នុងពិធីនោះ។
គេរំពឹងថា សពទាហានអូស្ត្រាលីទាំងពីរនោះនឹងត្រូវគេដឹកមកកាន់ប្រទេសអូស្ត្រាលីនៅចុងសប្តាហ៍នេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment