Thursday, June 10, 2010

កម្ពុជាជា​ប់ចំណាត់​ថ្នាក់ស​ន្តិភាពប្រ​សើរជាង​មុន

ផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត (រូបភាពៈ វិទ្យុអូស្ត្រាលី)


កម្ពុជារំកិលបាន៦លេខទៀតនៅក្នុងចំណាត់ថ្នាក់សន្តិភាពសកលលោកឆ្នាំនេះ ដោយជាប់លំដាប់ទី ១១១ក្នុងចំណោមប្រទេសចំនួន ១៤៩ប្រទេស នៅលើសកលលោក។

ក្រុមហ៊ុនស្រាវជ្រាវ Hill and Knowlton ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានធ្វើការចាត់ចំណាត់ថ្នាក់នេះជំនួសមុខឲ្យ វិទ្យាស្ថានសេដ្ឋកិច្ច និង សន្តិភាព។

កាសែតភ្នំពេញប៉ុស្តិ៍និយាយថា ក្រុមហ៊ុននេះបានចេញផ្សាយនូវរបាយការណ៍មួយដែល និយាយថាចំណាត់ថ្នាក់ល្អប្រសើរជាងមុននេះបណ្តាលមកពី ចំណាយផ្នែកយោធា និងអត្រាឃាតកម្ម ដែលមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

ការកំណត់ចំណាត់ថ្នាក់នេះបានធ្វើឡើងដោយឲ្យពិន្ទុពី ១ ដល់៥ ដែលលេខ១ មានន័យថា ល្អបំផុត នៅក្នុងលក្ខខណ្ឌចំនួន ២៣ ប្រភេទដាច់ដោយ ឡែកពីគ្នា ដែលក្នុងនោះរួមមានការប្រព្រឹត្តបទឧក្រិដ្ឋដែលប្រើប្រាស់អាវុធ និង ចំនួននៃជម្លោះដែលកំពុងតែបន្តកើតមានឡើង៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment