Wednesday, June 9, 2010

កម្ពុជា​-​វៀតណាម​សន្យា​បង្កើនល្បឿន​បោះបង្គោល​ព្រំដែន

ភ្នំពេញ​:     ​ក្រុមបច្ចេកទេស​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម​បាន​សន្យាថា​នឹង​បញ្ចប់​ការបោះបង្គោល​ព្រំដែន​តាម​បណ្តោយ​ព្រំដែន​រួម​របស់​ប្រទេស​ទាំង​ពីរ​នៅ​ចុងឆ្នាំ​២០១២​ខាងមុខ​នេះ​តាម​អ្វី​ដែល​ជា​ការព្រមព្រៀង​ពី​មុន​របស់​មេដឹកនាំ​កំពូល​របស់​ពួកគេ​។​
​    ​កាលពី​ថ្ងៃ​ទី​៨​មិថុនា មាន​កិច្ចប្រជុំ​ពិសេស​មួយ​នា​ទីក្រុង​ភ្នំពេញ​រវាង​ប្រធាន​នៃ​គណៈកម្មការ​ចំរុះ​ខាង​បោះបង្គោល​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។ ខាង​កម្ពុជា​មាន​លោក​ទេស​រដ្ឋមន្ត្រី​វ៉ា​គឹមហុង​ទទួល​ការងារ​ព្រំដែន​ជា​ប្រធាន​គណៈ ប្រតិភូ និង​ខាង​វៀតណាម​មាន​លោក​ហូ ស្វ៊ឹ​ន សឺ​ន អនុ​រដ្ឋមន្ត្រីការបរទេស ប្រធាន​គណៈកម្មការ​ព្រំដែន​ជាតិ និង​ជា​ប្រធាន​នៃ​គណៈកម្មការ​រួម​ខាង​បោះបង្គោល​ព្រំដែន​វៀតណាម​-​កម្ពុជា​ជា​ប្រធាន​ប្រតិភូ្​។​
​    ​ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ទាំងពីរ​បាន​ត្រួតពិនិត្យ​ឡើងវិញ និង​ពិ​ភក្សា​ពី​វិធានការ​បង្កើន​ល្បឿន​ការងារ​។​យោង​តាម​នោះ កិច្ចប្រជុំ​ការងារ​មួយ​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង​កាន់ថឺ​ប្រទេស​វៀតណាម​ នៅ​ពាក់កណ្តាល​ខែ​កក្កដា​ ឆ្នាំ​២០១០ ដើម្បីដាក់ចេញនូវបទ ពិសោធន៍ និង​ដើម្បី​បញ្ចប់​នូវ​នីតិវិធី​បោះបង្គោល​ព្រំដែន​ផងដែរ​។​ប្រទេស​ទាំង​ពីរ​ក៏​បាន​យល់ព្រម​បើក​កិច្ចប្រជុំ​ក្រុមការងារ​ផែនទី​នា​ចុង​ខែ​មិថុនា​ឆ្នាំ​២០១០​ខាងមុខ​។​ប្រធាន​ទាំងពីរ​បាន​ព្រមព្រៀង​ថា​ការប្រជុំ​បន្ត​របស់​ពួក​ខ្លួន​នឹង​ធ្វើ​នៅ​ប្រទេស​វៀត ណាម​នា​ខែ​កញ្ញា​ឆ្នាំ​នេះ​។​
​    ​លោកនាយ​ឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ បាន លើកឡើង​ក្នុងអំឡុងពេល​ទទួល​ជួប​ជាមួយនឹង​គណៈប្រតិភូ​ស​មាគ​ម​អតីតយុទ្ធជន​វៀតណាម កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១០ នៅ​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា ក្នុង​រាជ ធានី​ភ្នំពេញ​ថា ការបោះបង្គោល​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ដំណើរការ​ចាប់ តាំងពី​ឆ្នាំ​២០០៦ មកទល់​នឹង​ដំណាច់ឆ្នាំ​២០០៩ គណៈកម្មការ​ព្រំដែន​ចម្រុះ​ប្រទេស​ទាំង​ពីរ បោះបង្គោល​ព្រំដែន​បាន ១១១ បង្គោល ។ ក្នុង​ចម្ងាយ​ព្រំដែន​កម្ពុជា​-​វៀត ណាម ប្រវែង ១២៧០ គីឡូម៉ែត្រ ប្រទេស​ទាំង​ពីរ​ត្រូវ​បោះបង្គោល​ព្រំដែន​ចំនួន ៣៧៥ បង្គោល ។

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment