
រាជធានីភ្នំពេញ ៖ អ្នកដំណើរប្រហែលម៉ឺននាក់ រួមជាមួយឡាន ម៉ូតូ រាប់ពាន់គ្រឿង បានជាប់កកកុញទៅមុខទៅក្រោយមិនរួច រយៈពេលជិត៣ម៉ោងនៅលើកំណត់ផ្លូវជាច្រើនត្រង់ចំណុចប្រសព្វស្ពានអាកាសក្បាលថ្នល់ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌ ចំការមនកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៨ មិថុនា ឆ្នាំ២០១០ ដែលនេះជាការកកស្ទះចរាចរណ៍ដ៏ធំមួយបង្កឡើងដោយ រថយន្ដកុងតឺន័រ បើកទៅចូលបញ្ឆិតក្រោមស្ពានអាកាស ហើយកៀបជាប់នៅទីនោះ ។
ផ្លូវជាច្រើនខ្សែដែលកកកុញដោយរថយន្ដ-ម៉ូតូ និងអ្នកដំណើរតម្រៀបគ្នាលាតសន្ធឹងដាច់កន្ទុយភ្នែកនោះ រួមមានស្ពានភ្លោះព្រះមុនីវង្ស (ស្ពានចាស់-ថ្មី) ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ (សង្កត់ចាក់អង្រែលើ) មហាវិថី ព្រះនរោត្ដម មហាវិថីព្រះមុនីវង្ស ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវតូចៗជាច្រើនទៀតកកកុញទៅដោយអ្នកដំណើរ ។ រហូតមកដល់ម៉ោង៩ព្រឹក អ្នកដំណើរដោយម៉ូតូអាចរំកិលទៅមុខបានបន្ដិចម្ដងៗ ចំណែករថយន្ដពុំអាចទៅរួចទេគឺរហូតមកដល់ម៉ោង៩និង ៣០នាទីព្រឹក ទើបអាចរំកិលទៅមុខបានតិចៗ ។

ចំណែកប៉ូលិសចរាចរ និងសមត្ថកិច្ចប៉េអឹមវិញបានខំជួយសំរួលចរាចរណ៍យ៉ាងតតេះ តតោះបំផុត អ្នកខ្លះបានឈរនៅចិញ្ចើមផ្លូវ ស្រែកតាមអាយកូម (វិទ្យុទាក់ទង) ហេ! ហក៎! ឯអ្នកនៅខាងក្នុង (ទីតាំងស្ទះ) ផ្លុំ កញ្ចែឆ្វេចឆ្វាច ដើម្បីបញ្ជាចរាចរណ៍យ៉ាង លំបាកបំផុត ។ តាមប្រភពព័ត៌មានបានឱ្យ ដឹងថា មុនពេលកើតហេតុកកស្ទះ មានរថ យន្ដកុងតឺន័រ១គ្រឿងម៉ាកនីស្សាន់ឌីសែល បើកបរចេញពីសង្កាត់ចោមចៅ ឆ្ពោះទៅ រោងចក្រកាត់ដេរ ស្ថិតនៅតាមផ្លូវជាតិ លេខ២ សង្កាត់ចាក់អង្រែក្រោម ដើម្បីដឹកសំភារ... មកដល់ចំណុចស្ពានអាកាស រថយន្ដ កុងតឺន័រនោះក៏បើកសសៀរតាមបណ្ដោយ ស្ពាន ពេលនោះស្រាប់តែដំបូលរថយន្ដកុងតឺ ន័រទៅចូលក្រោមស្ពាន ហើយត្រូវបេតុង ស្ពានកៀបជាប់ ទើបបង្កឱ្យស្ទះចរាចរណ៍ ។
អ្នកបើកបរឈ្មោះឡុប នី អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្ដ កំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បី សាកសួរ ។ បុរសអ្នកបើកបរម្នាក់នេះមិន និយាយអ្វីបានច្រើនទេ គឺគិតតែពីយំ ព្រោះ ភ័យនឹងសមត្ថកិច្ចធ្វើការផាកពិន័យ ។ ស្ពាន អាកាសនេះនៅសល់ពេលប្រហែល២សបា្ដហ៍ ទៀតប៉ុណ្ណោះ និឹងត្រូវបើកសម្ពោធឱ្យប្រើ ប្រាស់ជាផ្លូវការហើយ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment