រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋមួយ ចំនួនដែលរងគ្រោះដោយព្រះអគ្គីឆាបឆេះ លំនៅឋានកាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១០ នៅជាប់របងវត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកបាននាំគ្នាសាងសង់ លំនៅឋាននៅលើទីតាំងដើមវិញជាបណ្ដើរៗ ដោយពួកគាត់មិនព្រមចាកចេញទៅរស់ នៅកន្លែងថ្មីនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ ទេ។ ទោះបីជាយ៉ាងណាក្ដី កាលពីព្រឹកថ្ងៃទី៥ មិថុនា អាជ្ញាធរខណ្ឌទួលគោកដឹកនាំ ដោយលោកសាំង សុភៈវិចិត្រ និងលោកធឹម សំអាន អភិបាលរងខណ្ឌបានទៅហាមឃាត់ ប្រជាពលរដ្ឋមិនឱ្យសាងសង់ផ្ទះវិញទេ រង់ ចាំមានការដោះស្រាយសិន ។លោកសាំង សុភៈវិចិត្រ ឱ្យដឹងថា តាម គោលការណ៍របស់អាជ្ញាធរខណ្ឌទួលគោក មិនអនុញ្ញាតឱ្យអ្នករងគ្រោះដោយអគ្គីភ័យ សាងសង់លំនៅឋានឡើងវិញទេ។ បើអនុ ញាតឱ្យសាងសង់កន្លែងដើម ដោយគ្មាន ការទុកផ្លូវបែបនេះពេលកើតមានអគ្គីភ័យ ម្ដងទៀតមិនអាចជួយសង្គ្រោះបានទេ។ ម្យ៉ាងទៀតការរស់នៅកន្លែងនោះមិនស្រប ច្បាប់ទេ ។ អាជ្ញាធរមានដីនៅក្នុងខណ្ឌដង្កោ សំរាប់ឱ្យពួកគាត់ទៅរស់នៅដោយស្របច្បាប់ ។ លោកបញ្ជាក់ថា “បងប្អូនត្រូវ បញ្ឈប់ការសាងសង់រង់ចាំការដោះស្រាយ របស់អាជ្ញាធរសិន”។
ចំណែកប្រជាពលរដ្ឋបានត្អូញត្អែរថា រដូវនេះជារដូវភ្លៀង បើសិនមិនឱ្យសាងសង់ លំនៅឋានទេ តើឱ្យទៅសង់នៅទីណា ព្រោះ ពួកគាត់មិនចង់ចាកចេញពីកន្លែងដើមឡើយ។ រយៈពេលប្រមាណ៣ខែមកហើយ ការរស់នៅក្នុងតង់មានការលំបាកខ្លាំងណាស់ ។ លោកធឹម សំអាន អភិបាលរងខណ្ឌទួល គោកឱ្យដឹងថា នៅក្នុងចំណោមប្រជាពល រដ្ឋរងគ្រោះចំនួន២៣៧គ្រួសារមានប្រជា ពលរដ្ឋចំនួន១៧០គ្រួសារ ហើយបានឯកភាព ទទួលដី១ឡូត៍ទៅរស់នៅទីតាំងថ្មីក្នុងសង្កាត់ ចោមចៅ ខណ្ឌដង្កោ នៅសល់តែ៦៧គ្រួសារ ប៉ុណ្ណោះ មិនព្រមចាកចេញ និងនាំគ្នាសង់ សំណង់នៅកន្លែងដើម ។
លោកបន្ដទៀតថា តាមគោលការណ៍អាជ្ញាធរ បើសិនមានប្រជា ពលរដ្ឋភាគច្រើនចង់ចាកចេញអាជ្ញាធរនឹង តំរូវឱ្យចាកចេញទៅរស់នៅខណ្ឌដង្កោទាំង អស់ មិនអនុញាតឱ្យអ្នកខ្លះសាងសង់នៅ កន្លែងដើមទេ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment