នាយករដ្ឋមន្ដ្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែងនាថ្ងៃទី៦ មិថុនា ថាច្បាប់គ្រាអាសន្ននៅក្នុងប្រទេសរបស់លោកនឹងបន្ដប្រើប្រាស់រហូតក្នុងពេលមិនកំណត់មួយ ដើម្បីជួយអាជ្ញាធររក្សាសណ្ដាប់ធ្នាប់ក្នុងប្រទេស។ លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត ថ្លែងដូច្នេះ ក្នុងឱកាសនៃការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំធ្វើឡើងនៅក្នុង ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករបស់លោកអាប់ភីស៊ីត ដែលចូលរួមដែរដោយបណ្ដាមេដឹកនាំ អាស៊ាន រួមមានកម្ពុជាផងដែរ គឺជាលើកទី១ហើយ ដែលលោកអាប់ភីស៊ីត ធ្វើដំណើរចេញពីប្រទេសចាប់តាំងពីការធ្វើបាតុកម្ម ប្រឆាំងរូបលោកដោយក្រុមបាតុករអាវក្រហមមក ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត បានថ្លែងប្រាប់អ្នកកាសែតរបស់ ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រោយពីពន្យារ ពេលច្បាប់គ្រាអាសន្នសំរាប់រយៈពេលមិន កំណត់ការបោះឆ្នោតនឹងរៀបចំឡើងនៅដើមឆ្នាំក្រោយ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment