
ក្នុងសុន្ទរកថាបើកវេទិកានេះ នាយករដ្ឋមន្ដ្រីវៀតណាមលោកង្វៀន តាន់ឌុង គូសបញ្ជាក់ថា “ប្រធានបទរបស់សន្និសីទនេះ (តួនាទីលេចធ្លោរបស់អាស៊ីក្នុងក្របខណ្ឌនៃការអភិវឌ្ឍន៍ពិភពលោក) គឺសមស្របខ្លាំងណាស់សំរាប់តំបន់របស់យើង ។ លោកបន្ដថា វិបត្ដិហិរញវត្ថុពិភពលោកបង្ហាញពីការខុសឆ្គងមួយចំនួននៃប្រព័ន្ធហិរញវត្ថុសេដ្ឋកិច្ចអន្ដរជាតិ ខណៈដែលបណ្ដាប្រទេសអាស៊ីខាងកើតបានដោះស្រាយការលំបាកទាំងនេះយ៉ាងមានប្រសិទ្ធភាពបំផុតដែលជាក្បាលម៉ាស៊ីនសំរាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។
ប្រតិភូចំនួនជាង៤០០រូប ក្នុងនោះមានមេដឹកនាំជាច្រើនរូប រួមទាំងសហគ្រីនល្បីៗមកពីប្រទេស និងតំបន់ជាង៥០ចូលរួមក្នុងសន្និសីទរយៈពេល២ថ្ងៃនេះ ដែលបណ្ដាអ្នកចូលរួមត្រូវពិភាក្សាគ្នាពីសំណុំរឿងសំខាន់៤គឺ តួនាទីលេចធ្លោរបស់អាស៊ីបណ្ដាគ្រោះថ្នាក់ លើពិភពលោកចីរភាព និងកំណើតពណ៌បៃតង ព្រមទាំងការប្រកួតប្រជែងតំបន់ក្នុងក្របខណ្ឌនៃសេដ្ឋកិច្ចជាសាកល ។
WEF មានមូលដ្ឋាននៅក្រុងហ្សឺណែវ ជាអង្គការអន្ដរជាតិឯករាជ្យមួយ ហើយពុំគិតពីផលប្រយោជន៍សំដៅកែលំអស្ថានភាពពិភពលោក ដោយឱ្យបណ្ដាមេដឹកនាំសន្យាឱ្យមានភាពជាដៃគូជាសាកលតំបន់ និងឧស្សាហ កម្ម ។ វេទិកានេះតែងបើកកិច្ចប្រជុំរៀងរាល់ឆ្នាំនៅអាស៊ី ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment