នាយករដ្ឋមន្ដ្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែងនៅថ្ងៃទី៦ មិថុនា ថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិរបស់លោកមាន៥ចំណុចដែលត្រូវធ្វើឡើងកាលពីដើម ខែឧសភា កន្លងមកដើម្បីលុបបំបាត់ចោលភាពអយុត្ដិធម៌ និងលុបបំបាត់វិបត្ដិសេដ្ឋកិច្ចនឹងចាប់ផ្ដើមដំណើរការក្នុងសបា្ដហ៍នេះ គិតចាប់ពីថ្ងៃចន្ទ ទី៧ មិថុនា ទៅ។ លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត បានប្រកាសអំពីដំណើរការនៃផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិរបស់លោករយៈពេលជិត៣សបា្ដហ៍ ក្រោយពីរដ្ឋាភិបាលរបស់លោកបង្ក្រាបក្រុមបាតុករអាវក្រហម ដែលគាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រី ដែលមានប្រជាប្រិយភាព ។
នៅក្នុងសុន្ទរកថាប្រចាំសបា្ដហ៍ចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុនាថ្ងៃទី៦ មិថុនា លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត ថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្ដើមអនុវត្ដផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ ដោយឈរលើមូលដ្ឋានជាបន្ដ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment