Monday, June 7, 2010

ហុងកុង ៖ មនុស្ស​១៥០​ពាន់​នាក់​ប្រារឰ​ខួប​នៃ​ការ​បង្ក្រាប​នៅ​ធៀន​អាន​មេន

នៅទីលានធៀនអានមេនក្រុងប៉េកាំងល្ងាច​ថ្ងៃ​ទី​៤ មិថុនា ពេល​រាត្រីកាល​មក ដល់​នៅ​ឧទ្យាន​វិកតូ​រៀ មនុស្ស​ជា​ច្រើន​សិបពាន់​នាក់​ដែល​កាន់​ភ្លើងទៀន​បាន​ប្រមូលផ្ដុំ​គ្នារំលឹក​ដល់​ថ្ងៃ​បង្ក្រាប​បាតុកម្ម​ប្រកបដោយ​ការបង្ហូរឈាម​នៅ​ទីលាន​ធៀន​អាន​មេន ដែលពិធី​បែប​នេះ​ប្រារឰ​ក្នុង​មួយ​ឆ្នាំ​ម្ដង ។ ក្នុង​ភាព​ស្ងៀមស្ងាត់​បែប​សាសនា​គេ​បាន​នាំ​គ្នា​អង្គុយបន្ទាប់​មក​តាម​រយៈ​ប្រដាប់​បំពងសំលេង​គេ​បាន​ផ្សាយ​សារ​មួយ​របស់​ចលនាបណ្ដា​អ្នក​ម្ដាយ​នៃ​ធៀន​អាន​មេន ។ គេ​ក៏​បានប្រកាស​ដែរ ពី​ការ​ផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណេ​តនូវ​សៀវភៅ​មួយ​មាន​បំណង​ជើង​ថា “​ចូលយើង​កុំ​ភ្លេច​” ជា​សៀវភៅ​ចងក្រង​ដោយបណ្ដា​អ្នកកាសែត​ដែល​មាន​វត្ដ​មាននៅ​ធៀនអាន​មេន នា​យប់​ថ្ងៃ​ទី​៣ ទៅ​៤ មិថុនា ។ ពួក អ្នក​រៀបចំ​អះអាង​ថា ក្នុង​បាតុកម្ម​នេះ​មានមនុស្ស​ចូលរួម​ដល់​ទៅ​១៥០.០០០​នាក់ ខណៈ​ដែល​ប៉ូលិស​ប៉ាន់​ប្រមាណ​ថា​មាន១១៣.០០០​នាក់ ។ ចំនួន​នេះ​គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​កាលពី​ឆ្នាំទៅ​មិ​ញ ។
ក្រុង​ហុងកុង​ជា​កន្លែង​តែ​មួយ​គត់​នៃប្រទេស​ចិន​ដែល​ខួប​នៃ​ការ​សម្លាប់​រង្គាល​នៅធៀន​អាន​មេន ត្រូវ​បាន​បើក​ឱ្យធ្វើ និង​ដោយស្របច្បាប់​ទៀត ។ ទោះបីជា​ក្រុង​ហុងកុងត្រូវ​បាន​ប្រគល់​ឱ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧ ក្ដី​ក៏​ពុំ​អាច​កាត់​ផ្ដាច់​មិន​ឱ្យ​មាន​បាតុកម្ម​នេះដែរ ហើយ​វា​ក្លាយជា​ទំលាប់​រៀង​រាល់​ឆ្នាំ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment