យោងតាមប៉ូលិសថា យន្ដហោះធុនតូចមួយគ្រឿងបានធ្លាក់កាលពីរសៀលថ្ងៃទី៥ មិថុនា លើអគារពាណិជ្ជកម្មមួយនៃទីក្រុង SUFFOLK រដ្ឋញូវយ៉កបណ្ដាលឱ្យមនុស្ស រងរបួសយ៉ាងតិច២នាក់ ។យន្ដហោះធុនCESSNA មាន២កៅអីបានធ្លាក់លើអគាររបស់ក្រុមហ៊ុន VASITY PLUMBING SUPPLIES ដែលស្ថិតនៅក្បែរព្រលានយន្ដហោះ LONG ISLAND MACARTHUR ។ យោងតាមព័ត៌មានដំបូងនានាថា យន្ដហោះ និងអគារនេះត្រូវភ្លើងឆេះ ហើយមនុស្ស២នាក់ត្រូវរបួសធ្ងន់។ រួចព័ត៌មានចុងក្រោយអះអាងថា ភ្លើងត្រូវបានពន្លត់ និងថាជនរងគ្រោះម្នាក់ត្រូវបានដឹកចេញតាមឧទ្ធម្ភាគចក្រមួយគ្រឿង ហើយអ្នករបួសម្នាក់ទៀតដឹកតាមរថយន្ដទៅកាន់មន្ទីរពេទ្យ ។ យោងតាមលទ្ធផលនៃការស៊ើបអង្កេតថា អ្នកបើកស្ថិតក្នុងដំណាក់កាលធ្វើកម្មសិក្សា ។ គេគ្រោងបើកយន្ដហោះនេះទៅចុះនៅព្រលានយន្ដហោះ LONG ISLAND MACARTHUR ពេលធ្លាក់នៅចម្ងាយ៨០០ម៉ែត្រពីផ្លូវយន្ដហោះចុះឡើង ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment