រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរង គ្រោះដោយភ្លើងឆេះនៅក្នុងសហគមន៍១០៤ និង១០៥ ផ្លូវរថភ្លើងភូមិ២២ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក ប្រមាណជា៥០នាក់ បាន នាំគ្នាកាន់បដាជួបជុំនៅមុខសាលារាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ មិថុនា ឆ្នាំ២០១០ ដើម្បីសុំឱ្យអភិបាលរាជធានីភ្នំពេញ សង់ លំនៅឋានឡើងវិញលើផ្ទៃដីរបស់ខ្លួនដែល ភ្លើងឆេះកន្លងទៅ ។ តំណាងប្រជាពលរដ្ឋបាននិយាយថា ក្រោយពីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅវត្ដនាគវ័ន បានពីរថ្ងៃ ពោលគឺនៅថ្ងៃទី១០ មីនា ឆ្នាំ ២០១០ ក្នុងឱកាសសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានថ្លែងថា បងប្អូនទាំងអស់ អាចសាងសង់លំនៅឋានថ្មីឡើងវិញបានលើ ផ្ទៃដីរបស់ខ្លួន ។ប៉ុន្ដែនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១០ កំលាំង ចំរុះសង្កាត់ខណ្ឌប្រមាណ២០ទៅ៣០នាក់ ប្រដាប់ដោយកាំភ្លើងដឹកនាំដោយលោកធីម សំអាន អភិបាលរងខណ្ឌទួលគោក ចុះមក មានបំណងរុះរើជម្រករបស់ប្រជាពលរដ្ឋ តែ ដោយមានការអង្វរពីប្រជាពលរដ្ឋសុំឱ្យមាន ដំណោះស្រាយជាមុនសិន ទើបការរុះរើនោះ ត្រូវបានផ្អាកវិញ ។ ដោយសារតែមានការ គំរាមកំហែងពីអាជ្ញាធរបែបនេះហើយ ទើប ប្រជាពលរដ្ឋចំនួន៥០នាក់ តំណាងឱ្យប្រជា ពលរដ្ឋ៦៧គ្រួសារ នាំគ្នាមកសាលារាជធានី ភ្នំពេញ ដើម្បីសុំឱ្យលោកកែប ជុតិមា អភិ បាលរាជធានីភ្នំពេញ អនុញាតឱ្យសាងសង់ លំនៅឋានលើផ្ទៃដីរបស់ខ្លួនដែលភ្លើងឆេះ នោះដដែល ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment