Monday, June 7, 2010

បង្គន់​អនាម័យ​នៅវាលហង្ស​មុខ​វត្តបុទ​ម​វត្តី​នឹង​ក្លាយទៅជា​ការិយាល័យ​ប៉ូលី​សទេ​សចណ៍

ភ្នំពេញ: លោក​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ផ្នែក​ជំនាញ​សាលា​រាជធានីភ្នំពេញធ្វើការកែ លំអបង្គន់អនាមយ័ដែលស្ថិតនៅសួនច្បារវាលហង្សខាងត្បូងព្រះបរមរាជវាំងឲ្យក្លាយទៅជា​​ការិយា​​ល័យ​ប៉ូលីស​ទេសចរណ៍​និង​សន្តិសុខ​ការពារ​សួន​កុមារ​ថ្មី​វិញដែល​គ្រោង​ធ្វើ​នៅ​ជាប់​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី​នាពេលខាងមុខ​។​
​    ​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នកកាសែត​ថា​គំរោង​ប្តូរ​សំណង់​បង្គន់​អនាម័យ​ទំនើប​ទៅ​ជា​ការិយាល័យ​ប៉ូលីស​ទេសចរណ៍​និង​សន្តិសុខ​យាម​ការពារ​សួន​កុមារ​នេះ​បានរៀបចំ​រួច​ហើយ​រង់ចាំ​តែ​ផ្នែក​ថវិកា​ផ្នែក​ជំនាញ​នឹង​ចាប់​ដំណើរការ​សាងសង់​ភ្លាម​។​បើ​យោង​តាម​គំរោងការ​រៀប​ចំ​ការិយាល័យ​ខាងលើនេះ​នឹង​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ឱ្យបាន​ទាន់​ការស្ថាបនា​សួន​កុមារ​ថ្មី​។​
​    ​មន្ត្រី​ដដែល​នេះ​បាន​បន្តថា​សំណង់​ការិយាល័យ​ខាងលើ​នេះ​ធ្វើ​ជា​បេតុង​ហើយ​ប្រក់​ក្បឿង​តាម​រចនា​ប​ថនៅ​ជុំវិញ​ព្រះបរមរាជវាំង​និង​តំបន់​ជុំវិញ​នោះ​។
បច្ចុប្បន្នតំបន់​មុខ​វត្តបុ​ទុម​វត្តី​​មាន​ភ្ញៀវទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កំសាន្ត​ទាំងយប់​ទាំង​ថ្ងៃ​ដូច្នេះក៏​ត្រូវតែ​មាន​សន្តិសុខ​​ការពារ​រក្សា​សន្តិសុខ​ឱ្យបាន​ល្អ​ហើយ​ក៏​ត្រូវ​មាន​ការិយាល័យ​មួយ​ស្នាក់នៅ​បំពេញ​ការងារ​សមរម្យ​ផងដែរ​។

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូ)

No comments:

Post a Comment