យោងតាមការសិក្សាមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលយុត្តិធម៌ និង ការផ្សះផ្សា បានឲ្យដឹងថា ច្រើនជាងមួយភាគបី នៃជនជាប់ចោទនៅក្ នុងសវនាការកម្ពុជាត្រូវតុលាការកាត់ទោស និង ផ្តន្ទាទោសដោយកំបាំងមុខ។
របាយការណ៍នេះនិយាយថា តួលេខទាំងនេះបង្ហាញពីភាពបរាជ័យនៃប្រព័ន្ធតុលាការ ដើម្បីធានាឲ្យមានភាពស្មើគ្នានៅចំពោះមុខច្បាប់ ដែលជាគោល ការណ៍ច្បាប់មួយជំរុញឲ្យមាន សិទ្ធិក្នុងការទទួលការកាត់ទោសដោយផ្ទាល់ សិទ្ធិក្នុងការការពារក្តី ព្រមទាំងសិទ្ធិស៊ើបសួរសាក្សីរបស់ភាគីម្ខាងទៀត។
ការរំលោភបំពានលើគោលការណ៍សមភាពផ្លូវច្បាប់នេះមានន័យថា មិនមានអ្នកណាម្នាក់ដេញដោលលើការចោទសួររបស់មេធាវីដើមចោទឡើយ។
ដើម្បីលុបបំបាត់បញ្ហានេះ របាយការណ៍នេះបានអំពាវនាវសុំឲ្យមន្ត្រីតុលាការជូនដំណឹងដល់ជនជាប់ចោទពីសិទ្ធិក្នុងការការពារក្តីរបស់ពួកគេ ព្រមទាំងផ្តល់នូវមេធាវីការពារក្តីដោយឥតគិតថ្លៃចំពោះជនជាប់ចោទទាំងឡាយណាដែលមិនមានលទ្ធភាពគ្រប់គ្រាន់។
របាយការណ៍នេះបានចេញផ្សាយនៅចំពេលដំណើរទស្សនកិច្ចរបស់លោក Surya Prasad Subedi អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment