Thursday, June 10, 2010

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និយាយ​ពី មូល​និធិ​ជំនួយ​អភិវឌ្ឍន៍

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទទូចឲ្យមន្ត្រីរបស់លោកប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវប្រាក់ចំនួន ១ពាន់១រយលានដុល្លារ ដែលសន្យាផ្តល់ដោយ ក្រុមជំនួយអន្តរជាតិថាជាជំនួយអភិវឌ្ឍន៍នោះ។

មតិរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងមួយសប្តាហ៍បន្ទាប់​ពីមានវេទិកាកិច្ច​សហប្រតិបត្តិការលើការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្តិធ្វើ ឡើងនៅពេលថ្មីៗកន្លងមកនេះ និងដែលបណ្តាអ្នកផ្តល់ជំនួយបានបញ្ជាក់ពីការព្រួយបារម្ភ​ចំពោះ​ការខ្វះតម្លាភាពរបស់រដ្ឋា ភិបាលក្នុងការចាយ វាយប្រាក់ជំនួយ។

ថ្លែងក្នុងឱកាសចែកសញ្ញាប័ត្រនៅក្នុងវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានច្រានចោលនូវពាក្យរិះគន់ដែលថា រដ្ឋាភិបាលបាន ប្រើប្រាស់ជំនួយមិនសមស្រប។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា បណ្តាអ្នកផ្តល់ជំនួយទាំងនោះត្រូវតែ មានទំនួលខុសត្រូវចំពោះ ទីកន្លែង និងវិធីសាស្ត្រ នៃការ ចាយវាយមូលនិធិទាំងនោះ។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសផ្តល់ជំនួយទាំងនោះជាអ្នកដោះស្រាយចំពោះគម្រោងការអភិវឌ្ឍ ហើយកម្ពុជាគ្រាន់តែចូលរួមទៅ ក្នុងការសម្ពោធតែប៉ុណ្ណោះបន្ទាប់ពីគម្រោងទាំងនោះបានបញ្ចប់៕

(ដកស្រង់ចេញពីគេហទំព័រ  វិទ្យុអូស្ត្រាលី)

No comments:

Post a Comment