ខេត្ដព្រះសីហនុ (កោះសន្តិភាព)៖ ក្រុមហ៊ុនកោះពស់ អ៊ិនវេសមេនគ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយ មកពីប្រទេសរុស្ស៊ីបានសហការជាមួយ ក្រសួងទេសចរណ៍រៀបចំពិធីផ្សព្វផ្សាយ “ខេត្ដព្រះសីហនុជាតារានៃតំបន់ឆ្នេរខាង ត្បូង” នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១២ ឧសភា ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក Alexander I. IGNATONឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ។ លោក Alexander I. IGNATONបានថ្លែងថា ការអភិវឌ្ឍន៍កោះពស់ឱ្យទៅជា តំបន់ទេសចរណ៍មួយគឺសំដៅធ្វើឱ្យតំបន់ឆ្នេរ ខេត្ដព្រះសីហនុក្លាយទៅជាតំបន់ឆ្នេរមួយ ដែលមានឥទ្ធិពលក្នុងការទាក់ទាញទេសចរ ក្នុងតំបន់និងពិភពលោក ។ លោកថោង ខុន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកោះពស់ អ៊ិនវេសមេនគ្រុប ដែលមានភាពជឿជាក់ និងសេចក្ដីទុកចិត្ដមកលើរាជរដ្ឋាភិបាល កម្ពុជាក្នុងការបណ្ដាក់ទុនវិនិយោគនៅកោះ ពស់ ខេត្ដព្រះសីហនុ រហូតដល់លេចចេញជា រូបរាងនូវគំរោងវិនិយោគដ៏ធំនេះឡើង ព្រម ទាំងរៀបចំពិធីប្រកាសផ្សព្វផ្សាយនាថ្ងៃនេះ សំដៅធ្វើឱ្យតំបន់ឆ្នេរខេត្ដព្រះសីហនុ ក្លាយជា តារានៃតំបន់ឆ្នេរខាងត្បូង និងក្លាយទៅជាគោលដៅទាក់ទាញទេសចរដ៏សំខាន់របស់ កម្ពុជា តំបន់ និងពិភពលោក ។នេះជាព្រឹត្ដិការណ៍ទេសចរណ៍ដ៏សំខាន់មួយ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្ដរជាតិ អ្នករកស៊ី និងអ្នកវិនិយោគទុនទាំងឡាយ ឱ្យបានឃើញពីសក្ដានុពលទេសចរណ៍ដ៏សំបូរ បែប និងការអភិវឌ្ឍន៍រីកចំរើននៅព្រះរាជា ណាចក្រកម្ពុជានិយាយជារួម និងនិយាយ ដោយឡែក នៅខេត្ដព្រះសីហនុយើងនេះ ក្រោមការដឹកនាំត្រឹមត្រូវនិងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាមានសុខសន្ដិភាព សុវត្ថិភាព និងស្ថិរ ភាពនយោបាយពេញលេញ ប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់ វិស័យ និងមានបរិយាកាសវិនិយោគដ៏គាប់ ប្រសើរ ដែលនេះជាឱកាសដ៏ល្អប្រសើរសំរាប់ វិនិយោគិនទាំងឡាយក្នុងការមកបណ្ដាក់ទុន រកស៊ីនៅកម្ពុជា ពិសេសនៅខេត្ដព្រះសីហនុ យើងនេះ ។ ការដាក់ខេត្ដព្រះសីហនុជាតារានៃឆ្នេរ ភាគខាងត្បូងនេះ គឺពិតជាត្រឹមត្រូវនិងសម ស្របទៅនឹងគោលនយោបាយ និងយុទ្ធ សាស្ដ្រនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ កម្ពុជា ដែលផ្ដោតសំខាន់ទៅលើការពង្រីក គោលដៅទេសចរណ៍ពីតំបន់សៀមរាបអង្គរ មកកាន់តំបន់ឆ្នេរសមុទ្រ និងភ្ជាប់ពីតំបន់ ឆ្នេរទៅកាន់តំបន់សៀមរាបអង្គរ និងទៅ តំបន់គោលដៅទេសចរណ៍នានាទូទាំង ប្រទេស ព្រមទាំងភ្ជាប់ទៅនឹងប្រទេសជិត ខាងមួយចំនួនក្នុងតំបន់ ដូចជាវៀតណាម និងថៃជាដើម ។
បច្ចុប្បន្ននេះ ខេត្ដព្រះសីហនុមានការរីក ចំរើនគួរឱ្យកត់សំគាល់ ចំនួនទេសចរជាតិ និង អន្ដរជាតិមកទស្សនាមានការកើនឡើង ជាលំដាប់ យើងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កាន់តែប្រសើរ ដូចជាផ្លូវថ្នល់ កំពង់ផែអន្ដរជាតិ ពិសេសយើងមានអាកាសយានដ្ឋាន អន្ដរជាតិ ដែលមានលក្ខណសម្បត្ដិគ្រប់គ្រាន់ តាមស្ដង់ដាអន្ដរជាតិ ដើម្បីបំរើដល់ការងារ តភ្ជាប់ការហោះហើរជាលក្ខណៈក្នុងស្រុក និង ពីប្រទេសមួយចំនួនក្នុងតំបន់មកកាន់ខេត្ដព្រះសីហនុ ។ ជាងនេះទៅទៀត ក៏មាននាវា ទេសចរណ៍ធំៗ(Cruise Ship) ជាច្រើន បាន ដាក់កម្មវិធីចុះចតនៅកំពង់ផែខេត្ដព្រះ សីហនុ ដោយដឹកទេសចររាប់ម៉ឺននាក់មក ទស្សនាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១០នេះផងដែរ ។ លោកថោង ខុន បានបញ្ជាក់ថា កម្ពុជាពិតជាមានកិត្ដិយសនិងមោទនភាពក្រៃលែង ដែលនាពេលថ្មីៗនេះ ឆ្នេរសមុទ្រកម្ពុជាត្រូវ បានមហាសន្និបាតលើកទី៦ ស្ដីពីឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសាកលលោកបោះ ឆ្នោតទទួលស្គាល់ជាបេក្ខភាពក្នុងក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេបំផុតនៅលើសាកលលោក ហើយឆ្នេរសមុទ្ររបស់កម្ពុជា រំពឹងថា នឹងប្រកាសទទួលស្គាល់ជាផ្លូវការជាសមា ជិកក្លឹបនេះនៅឆ្នាំ២០១១ ខាងមុខនេះផង ដែរ។
ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែល ស្អាតជាងគេលើសាកលលោក នឹងជួយលើក កំពស់កិត្យានុភាពឆ្នេរសមុទ្រកម្ពុជានៅលើ ឆាកអន្ដរជាតិ ជួយបង្កើនកំលាំងផ្សព្វផ្សាយ សក្ដានុពលតំបន់ឆ្នេរសមុទ្រកម្ពុជាឆ្ពោះទៅ កាន់ទីផ្សារអន្ដរជាតិ និងចូលរួមគាំទ្រដល់ ការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រប្រកបដោយ និរន្ដរភាព និងការទទួលខុសត្រូវខ្ពស់ ។ជាងនេះទៅទៀត សមិទ្ធផលដ៏ធំធេងនេះនឹង ជួយជំរុញដល់យុទ្ធនាការឃោសនាផ្សព្វ ផ្សាយទេសចរណ៍“កម្ពុជាៈ ព្រះរាជាណាចក្រ អច្ឆរិយៈ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ” ឱ្យកាន់តែ សកម្ម និងផុលផុសថែមទៀត ។ លោករដ្ឋមន្ដ្រីបានបង្ហាញនូវជំនឿយ៉ាង មុតមាំថា តំបន់ឆ្នេរសមុទ្រភាគខាងត្បូង យើងនេះ ពិតជានឹងមានការលូតលាស់រីក ចំរើនយ៉ាងឆាប់រហ័សនៅអនាគតដ៏ខ្លីខាង មុខ ហើយនឹងក្លាយទៅជាប៉ូលទេសចរណ៍ដ៏ ចំបងរបស់ប្រទេសជាតិដោយតភ្ជាប់យ៉ាង ទូលំទូលាយទៅនឹងតំបន់ទេសចរណ៍ជុំវិញ ដូចជា ភ្នំបូកគោ តំបន់ឆ្នេរនៅខេត្ដកំពត ខេត្ដកែប ខេត្ដកោះកុង តំបន់សៀមរាបអង្គរ តំបន់ភ្នំពេញ និងតំបន់អេកូទេសចរណ៍ភូមិ ភាគឦសាន ព្រមទាំងតភ្ជាប់ទៅនឹងតំបន់ ទេសចរណ៍មួយចំនួននៅប្រទេសជិតខាង យើង ដូចជា វៀតណាម (កោះភូគួក) និង ថៃជាដើម ។
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment