Thursday, June 10, 2010

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លើ​សេវាកម្ម​បំរើ​អាហា​រ​ឆាប់រហ័ស

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​​ កម្ពុជា និង​ម៉ាឡេស៊ី នឹង​ជំរុញ​ឲ្យ​មាន​វត្តមាន​ KFC ​បំរើ​អាហារ​ជា​ប្រភេទ​សាច់​មាន់​យ៉ាង​ឆាប់​រហ័ស​ នៅ​តំបន់​​អាស៊ី​អគ្នេយ៍​ រួម​ទាំង​​បង្កើត​នូវ​ឱកាស​​ថ្មី​មួយ​សំរាប់​​ប្រតិបត្តិករ​ម៉ាឡេស៊ី បំរើ​អាហារ​សេវាកម្ម​ឆាប់រហ័ស​។​​

កិច្ចសន្យា​មួយ​ដែល​មាន​តម្លៃ ១​កោដិ​ដុល្លារ​ ​ព្រមព្រៀង​​ធ្វើ​ឡើង​រវាងក្រុមហ៊ុន​​ QSR Brands Berhad របស់​ម៉ាឡេស៊ី ជា មួយ​​និង​ក្រុមហ៊ុនរ៉ូយាល់​គ្រុប​នៅ​កម្ពុជា ទិសដៅ​​ពង្រីក​វត្តមាន​របស់​ KFC នៅកម្ពុជា​។​

អនុប្រធាន ​របស់​ក្រុមហ៊ុន QSR ​លោក Ahamad Mohamad ​និយាយ​ប្រាប់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កិច្ច​ព្រមព្រៀង​​​នេះ​​នឹង​បង្កើត​ក្រុមហ៊ុន​ចំរុះ​មួយ​ដែល​មាន​ដើមទុន ៣០០.​០០០​ដុល្លារ​ ​ដែល​ ៥១%​ ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​​ QSR និង​ ៤៩%​ កាន់កាប់​ដោយ​ក្រុមហ៊ុន​រ៉ូយាល់​​គ្រុ​ប​។ ក្រុមហ៊ុន​ចំរុះ​នេះ​ នឹង​បង្កើត​កសិដ្ឋាន​ចំនួន ២៥​កសិដ្ឋាន ដើម្បី​ចិញ្ចឹម​សត្វមាន់​ លក់​ទៅ​ឲ្យ​ភោជនីយដ្ឋាន​ KFC ​នៅ​កម្ពុជា។​​

ជា​ដំបូង ​ ក្រុមហ៊ុន​នឹង​​បង្កើត​ឲ្យ​មាន​កសិដ្ឋាន​ចំនួន​ ២៥​កសិដ្ឋាន​ ដើម្បី​ទាក់ទាញ​កសិករ​ដែល​អាច​លក់​សត្វមាន់​ ព្រម​ទាំង​ទាក់ទង​ភាគី​ផ្សេងទៀត​ដើម្បី​ធ្វើ​​ការ​ផ្គត់​ផ្គង់​​សាច់​មាន់​តាម​ទំហំ​ដែល​​ភោជនីយដ្ឋាន​ KFC ត្រូវការ​។ ភោជនីយដ្ឋាន​ KFC មា​នចំនួន​ ៧​ហាង​ នៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ដល់​ ១០​ហាង​​នៅ​ចុង​ឆ្នាំនេះ និង​កើន​ដល់​ ២​២​ហាង​ នា​ឆ្នាំ​២០១៤​៕​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment